Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រាប់​ថាបានជជែក​​ជាមួយ​លោក ស៊ី ក្រោយ​ពេល​ចូល​កាន់តំណែង

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានជជែក​ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី២០ខែមករា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទនៃការសន្ទនារបស់ពួកគេនោះទេ។

លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលត្រូវ​គេ​សួរថាតើគាត់បាននិយាយជាមួយមេដឹកនាំចិនចាប់តាំងពីការឡើងកាន់តំណែង​ជា​ប្រធានាធិបតីអាមេរិក​ដែរ​ឬ​អត់ លោក ត្រាំ បាន​ឆ្លើយ​ប្រាប់​ទូរទស្សន៍ Fox News កាល​ពី​ថ្ងៃ​ចន្ទ​ទី​១០​កុម្ភៈ​ថា៖ «ខ្ញុំបាននិយាយជាមួយគាត់ ហើយខ្ញុំ​​ក៏​បាននិយាយជាមួយ​មនុស្ស​របស់គាត់ផងដែរ។ ពួក​យើងមានទំនាក់ទំនងផ្ទាល់ខ្លួនល្អណាស់»។

ប្រធានាធិបតី​អាមេរិក​​រូប​នេះ ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ពេលវេលា​ពិតប្រាកដ​នៃ​​ជំនួប​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​នេះ​ ​ឬ​អ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ។

លោក ត្រាំ បាន​លើក​​ឡើង​កាលពីសប្តាហ៍មុន​ថា លោកមិនប្រញាប់និយាយជាមួយលោក ស៊ី ដើម្បីព្យាយាមបញ្ចៀសសង្គ្រាមពាណិជ្ជកម្មថ្មីរវាងប្រទេស​មហា​អំណាច​សេដ្ឋកិច្ចទាំងពីរនេះ​ទេ។ ការសន្ទនារវាងលោក ស៊ី និង​លោក ត្រាំ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ចំពោះការបន្ធូរបន្ថយ ឬពន្យារពេលពន្ធគយ។

កន្លង​មក មេ​ដឹក​នាំ​​ទាំង​ពីរ ធ្លាប់​បាន​ជជែក​គ្នា​ម្ដង​រួច​មក​ហើយ​មុនលោក ត្រាំ ចូលកាន់តំណែង ហើយបានពិភាក្សាគ្នាអំពីបញ្ហា​មួយ​ចំនួន ដូចជា TikTok ពាណិជ្ជកម្ម និងតៃវ៉ាន់។

ចិន បានដាក់ពន្ធលើការនាំចូលរបស់អាមេរិកកាលពីសប្តាហ៍មុន ហើយបានជូនដំណឹងអំពីការដាក់ទណ្ឌកម្មដែលអាចកើតមាន​ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន ដើម្បី​ជា​ការឆ្លើយតប​ចំពោះ​ការ​ដាក់​ពន្ធគយ ១០% របស់លោក ត្រាំ មក​លើ​ប្រទេស​ចិន។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានទំនាក់ទំនងតានតឹងអស់​រយៈពេល​ជាច្រើនឆ្នាំ​មក​ហើយ​ជុំវិញបញ្ហាជា​ច្រើន រាប់ចាប់ពីពន្ធពាណិជ្ជកម្ម និងសន្តិសុខតាមអ៊ីនធឺណិត រហូតដល់តៃវ៉ាន់ ហុងកុង សិទ្ធិមនុស្ស និងប្រភពដើមនៃ​ជំងឺ​កូវីដ​១៩៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម