ព័ត៌មានអន្ដរជាតិ
មូស្គូ៖ អ៊ុយក្រែនព្យាយាមញុះរុស្ស៊ី ហើយទាញណាតូចូលក្នុងសង្គ្រាមដោយផ្ទាល់
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥ ភ្នាក់ងារចារកម្មបរទេសរុស្ស៊ី (SVR) បានចោទថា អ៊ុយក្រែនកំពុងព្យាយាមបង្ករឿងដើម្បីញុះរុស្ស៊ី ហើយអូសទាញអង្គការណាតូឲ្យមកចូលរួមក្នុងសង្គ្រាមនេះដោយផ្ទាល់។

SVR បានចេញសេចក្តីថ្លែងការណ៍ថា ភ្នាក់ងារចារកម្មអ៊ុយក្រែន (GUR) បានចូលដៃចូលជើងគ្នាជាមួយបណ្តាញអឺរ៉ុបមួយចំនួន ហើយរៀបផែនការវាយប្រហារលើទីតាំងសំខាន់ៗរបស់រុស្ស៊ី ក៏ដូចជាអ្នកជំនួញដែលកំពុងជ្រកោននៅបរទេស
ក្នុងផែនការនោះ អ៊ុយក្រែន នឹងប្រើលុយ២០ ០០០ដុល្លារអាមេរិក ដើម្បីជួលមនុស្សនៅអាស៊ីឬមជ្ឈិមបូព៌ាឲ្យធ្វើការ ហើយក្នុងករណីត្រូវគេចាប់បាន ពួកគេនឹងសារភាពថា ពួកគេគឺជាបណ្តាញរបស់រុស្ស៊ី។
លើសពីនេះ SVR អះអាងទៀតថា អ៊ុយក្រែន មានផែនការយកគ្រាប់មីនផលិតដោយរុស្ស៊ី ទៅបំផ្ទុះនៅសមុទ្របាល់ទិកកម្ទេចកប៉ាល់បរទេស រួចដាក់ការស្តីបន្ទោសទៅលើទីក្រុងមូស្គូ នាំឲ្យអង្គការណាតូ ចាត់វិធានការសងសឹក ធ្វើឲ្យការប្រឈមមុខដាក់គ្នាផ្នែកយោធា កាន់តែឡើងកម្តៅ។

មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែនេះ SVR ថែមទាំងចោទប្រកាន់ដែរថា ណាតូ កំពុងរិះរកវិធីដកប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី ចេញពីតំណែង មុនការបោះឆ្នោតដែលអាចរៀបចំឡើងនៅឆ្នាំក្រោយ ខណៈមន្ត្រីលោកខាងលិចយល់ឃើញថា បុរសម្នាក់នេះជាថ្មបាំងនៅលើផ្លូវឆ្ពោះទៅរកការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។
យ៉ាងណាក្តី ជុំវិញការចោទប្រកាន់នេះ ភាគីខាងអ៊ុយក្រែន មិនទាន់ចេញប្រតិកម្មណាមួយទេ ប៉ុន្តែតាំងពីដើមមក ទីក្រុងកៀវ តែងតែបដិសេធចំពោះការលើកឡើងរបស់ទីក្រុងមូស្គូជានិច្ច ដោយថា នោះគឺជាការចោទប្រកាន់គ្មានមូលដ្ឋានទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេសកជនពិសេសរបស់លោក ត្រាំ នឹងធ្វើដំណើរទៅអ៊ុយក្រែនឆាប់ៗនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ