ព័ត៌មានអន្ដរជាតិ
ស្ដេចហ្ស៊កដានី បដិសេធផែនការលោក ត្រាំ ដែលចង់គ្រប់គ្រងតំបន់ហ្គាហ្សា
ប្រទេសហ្ស៊កដានី មានគោលជំហរប្រឆាំងនឹងផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងការចង់កាន់កាប់តំបន់ហ្គាហ្សា និងបញ្ជូនជនជាតិប៉ាឡេស្ទីនប្រមាណ ១,៩លាននាក់ចាកចេញឆ្ងាយពីទឹកដីកំណើតរបស់ពួកគេទៅកាន់ប្រទេសក្បែរខាងដូចជា ហ្ស៊កដានី និងអេហ្ស៊ីប ជាដើម។ នេះជាព្រះរាជបន្ទួលរបស់ស្តេចហ្ស៊កដានី Abdullah II ទៅកាន់លោក ត្រាំ កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥។

ស្ដេច Abudllah បានឲ្យដឹងថា៖ «ខ្ញុំបានរំលឹកឡើងវិញនូវជំហរដ៏ខ្ជាប់ខ្ជួនរបស់ហ្សកដានីប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់ West Bank។ នេះគឺជាជំហររបស់អារ៉ាប់រួម។ ការកសាងហ្គាហ្សាឡើងវិញ ដោយមិនផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន និងការដោះស្រាយស្ថានភាពមនុស្សធម៌ដ៏អាក្រក់ គួរតែជាអាទិភាពសម្រាប់ទាំងអស់គ្នា»។
ទោះជាយ៉ាងណាក៏ដោយ ទ្រង់បានមានបន្ទួលថា៖ «រឿងមួយដែលយើងអាចធ្វើបានភ្លាមៗគឺទទួលយកកុមារចំនួន ២ ០០០នាក់ ដែលជាកុមារកើតមហារីកដែលស្ថិតក្នុងស្ថានភាពឈឺខ្លាំង»។
ក្នុងកិច្ចប្រជុំនៅសេតវិមាននេះ លោក ត្រាំ បានលើកឡើងថា៖ «ទ្រង់នឹងឃើញដំណើរការដ៏អស្ចារ្យមួយចំនួន។ រឿងរ៉ាវទាំងមូលនឹងសម្រេចបាន។ វាមិនមែនជារឿងដែលស្មុគស្មាញក្នុងការធ្វើវាឡើយ»។
ប្រធានាធិបតីអាមេរិក បានបន្ថែមថា៖ «ទ្រង់នឹងមើលឃើញពីស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាជាលើកដំបូងមិនធ្លាប់មាន។ ហើយជនជាតិប៉ាឡេស្ទីន ឬក៏ប្រជាជនដែលរស់នៅបច្ចុប្បន្នក្នុងហ្គាហ្សា នឹងរស់នៅដោយត្រចះត្រចង់នៅក្នុងទីតាំងផ្សេងទៀត។ ពួកគេនឹងរស់នៅដោយសុខសុវត្ថិភាព»។
ទន្ទឹមនោះ លោក ត្រាំ បានបន្តថា សហរដ្ឋអាមេរិកនឹងមិនទិញយកតំបន់ហ្គាហ្សាឡើយ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតអំពីផែនការកាន់កាប់របស់លោកទេ។
លោកបានថ្លែងថា៖ «យើងនឹងមានវា ហើយយើងនឹងរក្សាវា ហើយយើងនឹងធ្វើឲ្យប្រាកដថានឹងមានសន្តិភាព ហើយនឹងមិនមានបញ្ហាអ្វីទាំងអស់»។

សូមបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំដ៏ក្ដៅគគុកមួយសម្រាប់ស្ដេច Abdullah ដែលកើតឡើងនៅក្រោយពេលដែលលោក ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា បើក្រុមហាម៉ាសមិនប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់មកវិញនៅត្រឹមថ្ងៃសៅរ៍សប្ដាហ៍នេះទេ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលបានព្រមព្រៀងគ្នានៅថ្ងៃទី១៩ខែមករា នឹងត្រូវបញ្ចប់ ហើយការប្រយុទ្ធគ្នានឹងកើតឡើងម្ដងទៀត។
លោក ដូណាល់ ត្រាំ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបានប្រកាសសំណើកាលពីសប្តាហ៍មុនសម្រាប់សហរដ្ឋអាមេរិកដើម្បីកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅថ្មីដល់ជនជាតិប៉ាឡេស្ទីនទៅកន្លែងផ្សេងទៀត ដោយគ្មានផែនការសម្រាប់ឲ្យពួកគេវិលត្រឡប់មកវិញ៕
ដោយ៖ ឈាង
ចុចអាន៖ លោក ដូណាល់ ត្រាំ គំរាមកាត់ជំនួយអេហ្ស៊ីប និងហ្ស៊កដានី បើពួកគេមិនព្រមទទួលយកជនជាតិប៉ាឡេស្ទីន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី