ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជនប៉ាឡេស្ទីន៤ម៉ឺននាក់នៅWest Bank ត្រូវបង្ខំចិត្តជម្លៀសចេញ
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំនៅភាគខាងជើងតំបន់ West Bank កំពុងកើនឡើងក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភដោយចំនួនមនុស្សត្រូវជម្លៀសបានកើនឡើងដល់ ៤ម៉ឺននាក់ ចាប់តាំងពីខែមករា។

ការព្រមានរបស់ UNRWA នេះបានកើតឡើងនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបន្តការវាយឆ្មក់ដ៏ធំរបស់ពួកគេកាលពីថ្ងៃអង្គារ វាយលុកទីក្រុង Jenin និងចាប់ខ្លួនមនុស្ស៣នាក់ និងបានរុះរើផ្ទះជាច្រើនខ្នងនៅក្នុងតំបន់ពីរនៅជិតទីក្រុង Hebron ។
យោងតាម UNRWA ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការកាលពីថ្ងៃទី២១ខែមករា អ៊ីស្រាអែលបានផ្តោតលើជំរំជនភៀសខ្លួន Jenin និងទីក្រុងជាប់គ្នា ហើយការវាយឆ្មក់បានបន្តពង្រីកទៅតំបន់ផ្សេងទៀតនៃទឹកដីដែលកាន់កាប់។ មកដល់ពេលនេះ ជំរំជនភៀសខ្លួនជាច្រើនរួមទាំង Jenin, Tulkarem, Nur Shams និង Far’a បានក្លាយជាផ្ទះរួមរបស់ជនភៀសខ្លួនប៉ាឡេស្ទីនប្រមាណ ៧៦៦០០នាក់។
UNRWA បាននិយាយថា៖«ប្រតិបត្តិការម្តងហើយម្តងទៀត និងការបំផ្លិចបំផ្លាញធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែល បានធ្វើឱ្យជំរំជនភៀសខ្លួនភាគខាងជើងមិនមានសុវត្តិភាព ធ្វើឲ្យប្រជាជនផ្លាស់ទីលំនៅម្ដងហើយម្ដងទៀត។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងឆ្នាំ២០២៤មានប្រជាជនប៉ាឡេស្ទិនជាង៦០ភាគរយបានរផ្លាស់ទីលំនៅ»។

ចូលដល់ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ UNRWA បានកត់សម្គាល់ថា អ៊ីស្រាអែលបានប្រតិបត្តិការវាយឆ្មក់តាមអាកាសចំនួន៣៨លើកសំដៅទៅលើតំបន់ West Bank។ យោងតាមទិន្នន័យ ទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ (ACLED) ដែលជាក្រុមឃ្លាំមើលវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រតិបត្តិការនៅតំបន់ West Bank បានសម្លាប់មនុស្សជិត៧០នាក់។
UNRWA ក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនលើជនជាតិអ៊ីស្រាអែលឱ្យការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គ្រប់ពេលវេលា ខណៈចាប់តាំងពីថ្ងៃទី៣០ខែមករា UNRWA លែងមានទំនាក់ទំនងជាមួយអាជ្ញាធរអ៊ីស្រាអែលទៀតហើយ បន្ទាប់ពីការហាមឃាត់ប្រតិបត្តិការរបស់ទីភ្នាក់ងារបានចូលជាធរមាន ធ្វើឱ្យពួកគេមិនអាចបង្កើនការឈឺឆ្អាលអំពីការឈឺចាប់របស់ជនស៊ីវិលនៅក្នុងទឹកដីប៉ាឡេស្ទីនទៀតទេ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ