ព័ត៌មានអន្ដរជាតិ
«សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន» គឺជាប្រធានបទក្តៅ ក្នុងសន្និសីទសន្តិសុខទីក្រុង Munich
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានបញ្ជាក់ថា ប្រធានបទក្តៅបំផុតក្នុងកិច្ចប្រជុំកំពូលសន្តិសុខទីក្រុង Munich ឆ្នាំនេះ គឺ «សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន»។

ថ្លែងក្នុងបទសម្ភាសជាមួយវិទ្យុ SiriusXM Patriot កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥ លោក Rubio បានឲ្យដឹងថា «សង្គ្រាមអ៊ុយក្រែនគឺជាបញ្ហាដែលគ្រប់គ្នាចាប់អារម្មណ៍ ហើយលោកប្រធានាធិបតីក៏ចង់ឲ្យវាបញ្ចប់ដែរ។ គាត់នឹងបង្ហាញផែនការដែលគ្រប់គ្នាចង់ដឹង ដូច្នេះយើងនឹងពិភាក្សាបញ្ហានេះ ជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀត និងថ្នាក់ដឹកនាំដទៃនៅទីនោះ»។
សន្និសីទនៅទីក្រុង Munich គឺជាវេទិកាប្រចាំឆ្នាំរៀបចំឡើងរាល់ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសន្តិសុខអន្តរជាតិ ចំពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តឆាបឆេះ ខណៈពិភពលោកប្រឈមបញ្ហាផ្សេងទៀតជាច្រើន។
ឆ្នាំនេះ សន្និសីទ Munich នឹងដំណើរការចាប់ពី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ រដ្ឋមន្ត្រី អ្នកការទូត មន្ត្រីយោធា នាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាល និងបញ្ញវន្តមកពីជុំវិញពិភពលោក។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទនេះ ហើយនឹងយកឱកាសនោះដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនិងគោលជំហរលើការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងបង្ហាញចក្ខុវិស័យអំពីវិធីនាំមកនូវសន្តិភាពដ៏យូរអង្វែង។
សន្និសីទនេះក៏មានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិកលោក J.D. Vance និងប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនលោក Keith Kellogg ខណៈរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ក៏គ្រោងចូលរួមផងដែរ។
ដ្បិតថាចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកមក ធ្វើឲ្យលោក ហ្សេលេនស្គី ពិបាកចិត្តរឿងជំនួយក៏ដោយ ប៉ុន្តែក្នុងជំនួបកំពូលនៅប្រទេសអាល្លឺម៉ង់លើកនេះ អ៊ុយក្រែនសង្ឃឹមថា សម្ព័ន្ធមិត្តអឺរ៉ុប នឹងប្រកាសពីកញ្ចប់ជំនួយហើយរក្សាជំហរជួយទីក្រុងកៀវ ទប់ទល់ជាមួយរុស្ស៊ីដដែល៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បេសកជនពិសេសរបស់លោក ត្រាំ នឹងធ្វើដំណើរទៅអ៊ុយក្រែនឆាប់ៗនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី