ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនប្រគល់ទឹកដីដូរយកសន្តិភាពហើយ
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត The Guardian កាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ា្លឌីមៀ ហ្សេលេនស្គី បាននិយាយថា អឺរ៉ុបតែឯងនឹងមិនអាចផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងកៀវបានទេ អ៊ីចឹងហើយអ៊ុយក្រែននឹងយល់ព្រមប្រគល់ទឹកដីឲ្យរុស្ស៊ី ដើម្បីប្ដូរយកនូវកិច្ចចរចាសន្ដិភាពមួយដ៏រឹងមាំជំនួសវិញ។

លោក ហ្សេលេនស្គី បានលើកឡើងថា៖ «មានសំឡេងជាច្រើនដែលនិយាយថា អឺរ៉ុបអាចផ្តល់ការធានាសន្តិសុខដោយមិនចាំបាច់វត្តមានរបស់សហរដ្ឋអាមេរិក ហើយខ្ញុំតែងតែនិយាយថា វាមិនអាចទៅរួចទេ»។
មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា៖ «ការធានាសុវត្ថិភាពដោយគ្មានអាមេរិចមិនមែនជាការធានាសុវត្ថិភាពពិតប្រាកដឡើយ»។
លោក ហ្សេលេនស្គី បានប្រាប់ទៀតថា លោកនឹងផ្តល់ជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នូវទឹកដីដែលអ៊ុយក្រែនបានរឹបអូសនៅក្នុងតំបន់ Kursk របស់រុស្ស៊ីកាលពី៦ខែមុន។
លោកបន្តថា៖ «យើងនឹងប្តូរទឹកដីមួយសម្រាប់យកទឹកដីមួយមកវិញ»។ យ៉ាងណា លោកមិនបានបញ្ជាក់ទេថា ទឹកដីណាមួយដែលលោកចង់បានពីរុស្ស៊ីវិញ ក្រោយការប្រគល់តំបន់ Kursk ឲ្យក្រុងមូស្គូ។
រុស្ស៊ី កន្លងមកធ្លាប់បាននិយាយថា ខ្លួនបានកាត់យកទឹកដីតំបន់ចំនួន៥នៃប្រទេសអ៊ុយក្រែន ដូចជា តំបន់គ្រីមៀ ក្នុងឆ្នាំ២០១៤ ហើយបន្ទាប់មកគឺតំបន់ Donetsk, Kherson, Lugansk និង Zaporizhzhia នៅឆ្នាំ២០២២ ទោះបីជារុស្ស៊ីមិនមានការគ្រប់គ្រងពេញលេញលើទឹកដីទាំងនោះក៏ដោយ។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី នឹងជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅថ្ងៃសុក្រសប្ដាហ៍នេះនៅឯសន្និសីទសន្តិសុខទីក្រុង Munich ខណៈដែលទីក្រុងវ៉ាស៊ីនតោនជំរុញឲ្យមានការបញ្ចប់សង្រ្គាមរយៈពេលជិត៣ឆ្នាំជាមួយរុស្ស៊ី។
លោក Vance ធ្លាប់ជាអ្នករិះគន់ជាញឹកញាប់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នៅក្នុងសង្រ្គាមទប់ទល់នឹងការឈ្លានពានពីរុស្ស៊ី៕
ដោយ៖ ឈាង
ចុចអាន៖ បេសកជនពិសេសរបស់លោក ត្រាំ នឹងធ្វើដំណើរទៅអ៊ុយក្រែនឆាប់ៗនេះ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល