Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ូដង់កំពុងជួបវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក

បានផុស

នៅ

សហភាពអាហ្វ្រិក បានព្រមានថា សង្គ្រាមស៊ីវិលនៅ​ប្រទេស​ស៊ូដង់បាន​និង​កំពុង​បង្កើត​នូវ​«វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក» ខណៈសង្គ្រាមនេះបានរាំរាំងការរផ្តល់ជំនួយដល់ប្រជាជនដែលកំពុងរងផលប៉ះពាល់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១២ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្លោះរវាងរ​យោធាស៊ូដង់​គាំទ្រ​​​ឧត្តមសេនីយ៍ និងកងកម្លាំងគាំទ្ររហ័ស (RSF)​ គាំទ្រ​ប្រធានាធិបតី​​ កំពុងរារាំងដល់ការផ្តល់​ជំនួយដល់ប្រជាជនដែលទទួលរងការវាយប្រហារ និងការគំរាមកំហែងនៃគ្រោះទុរភិក្ស ដែលនឹងធ្វើឲ្យវិបត្តិមនុស្សធម៌​កាន់អាក្រក់ទៅៗ។

លោក Mohamed Ibn Chambas ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សហភាពអាហ្វ្រិក ( AU ) ស្តីពីប្រទេសស៊ូដង់ (HLP-Sudan) បាននិយាយថា៖«​សង្រ្គាមបានរារាំងដល់ការទទួលបានជំនួយមនុស្សធម៌ ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ»។ លោក​បាន​បន្ត​ថា៖ «កុមារ និង​ស្ត្រី​ត្រូវ​បាន​គេ​រំលោភ​បំពាន​ជា​បន្ត​បន្ទាប់ ហើយ​មនុស្ស​ចាស់ ឈឺ​ខ្វះ​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ដ។ ទាំងនេះគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក»។

ចំណែកលោក Wilson Almeida Adao មន្ត្រីជាន់ខ្ពស់សហភាពអាហ្វ្រិក AU សម្រាប់សុខុមាលភាពកុមារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ការចូលមន្ទីរពេទ្យដោយសារកង្វះអាហារូបត្ថម្ភបានកើនឡើង៤៤ភាគរយក្នុងឆ្នាំ ២០២៤ជាមួយនឹងកុមារជាង ៤៣១០០០ នាក់បានទទួលការព្យាបាល ហើយកុមារ​រាប់​សែន​នាក់​ឥឡូវ​នេះ​កំពុងខ្វះ​អាហារូបត្ថម្ភ។ លើសពីនេះក៏មានរបាយការណ៍នៃការរំលោភធ្ងន់ធ្ងរ រួមទាំងការវាយប្រហារលើសាលារៀន និងមន្ទីរពេទ្យ ការបង្ខំឱ្យជ្រើសរើសកុមារធ្វើទាហាន និងការរារាំងមិនឲ្យទទួលបានជំនួយមនុស្សធម៌ជាដើម។

គួរបញ្ជាក់ថាសង្គ្រាមនៅស៊ូដង់បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ រវាងរដ្ឋាភិបាលយោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានធ្វើឲ្យជម្លៀសប្រជាជនប្រមាណ១២លាននាក់។ យោធាស៊ូដង់គ្រប់គ្រងភាគខាងកើត និងខាងជើងនៃប្រទេស ខណៈដែល RSF កាន់កាប់ភាគច្រើននៃតំបន់ Darfur៕

(រូបភាព៖ Reuters)
(រូបភាព៖ UNHCR)
(រូបភាព៖ WFP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ារងការខូចខាតធ្ងន់ធ្ងរទូទាំងប្រទេស ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជាបានទទួលបានការសាទរលើការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មពី WTO ​

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាជ្ញាធរ​ក្រុង​បាងកក​ ប្រកាស​ថា ខុនដូ​ចំនួន​៦​គ្មាន​សុវត្ថិភាព​ទៀត​ឡើយ​​បន្ទាប់​ពី​រញ្ជួយ​ដី

សន្តិសុខសង្គម២២ នាទីutes មុន

សំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីនៅស្រុកអង្គរជុំ នគរបាលខេត្តសៀមរាប បង្ក្រាបបានហើយ

ព័ត៌មានជាតិ២៣ នាទីutes មុន

ខេត្ត​កំពង់ចាម​ជា​ខេត្តដំបូងគេ​ បញ្ចប់ការងារវាស់វែងដីធ្លី​ជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម