ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថ្កោលទោសផែនការហ្គាហ្សារបស់លោក ត្រាំ ថាជាទង្វើគួរឲ្យអស់សំណើច
ផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ត្រូវបានរិះគន់ និងថ្កោលទោសដោយកូរ៉េខាងជើង ដែលនិយាយថា នេះគឺជារឿងគួរឲ្យអស់សំណើច និងបានចោទប្រកាន់អាមេរិកអំពីបទចាប់ជំរិត។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥នេះថា ក្តីសង្ឃឹមតិចតួចរបស់ប៉ាឡេស្ទីនសម្រាប់សុវត្ថិភាព និងសន្តិភាព កំពុងត្រូវបានកម្ទេចដោយសំណើរបស់លោក ត្រាំ។
KCNA បានរៀបរាប់ថា៖ «ពិភពលោកឥឡូវកំពុងពុះកញ្ជ្រោលដូចឆ្នាំងបបរនៅក្បែរគ្រាប់បែកដែលប្រកាសដោយសហរដ្ឋអាមេរិក»។
ការអត្ថាធិប្បាយនេះ គឺសំដៅលើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក ត្រាំ ដែលថា អាមេរិកមានបំណងដកអ្នកស្រុកហ្គាហ្សា និងផ្លាស់ប្តូរទឹកដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមទៅជាអ្វីដែលប្រធានាធិបតីអាមេរិកបានចាត់ទុកជាតំបន់ «Riviera of Middle East»។

ការអត្ថាធិប្បាយរបស់ KCNA ក៏បានរិះគន់រដ្ឋបាលលោក ត្រាំ ជុំវិញការអំពាវនាវរបស់ខ្លួនក្នុងការកាន់កាប់ព្រែកជីកប៉ាណាម៉ា និងកោះ Greenland ព្រមទាំងការផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក»។
KCNA បានសរសេរទៀតថា៖ «សហរដ្ឋអាមេរិកគួរតែភ្ញាក់ពីភាពវង្វេងស្មារតីរបស់ខ្លួន ហើយបញ្ឈប់ជាបន្ទាន់នូវការរំលោភលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ប្រទេស និងប្រជាជនដទៃទៀត» ខណៈពេលដែលហៅសហរដ្ឋអាមេរិកថាជា «ជនជំរិតទារប្រាក់»។
សូមបញ្ជាក់ថា កូរ៉េខាងជើង ដែលជារឿយៗប្រឆាំងនឹងទស្សនៈរបស់លោកខាងលិចលើបញ្ហាអន្តរជាតិ បានរិះគន់ឥតសំចៃមាត់អំពីស្ថានភាពនៅតំបន់ហ្គាហ្សា ដោយបានបន្ទោសអ៊ីស្រាអែលចំពោះការបង្ហូរឈាម និងបានហៅអាមេរិកថាជា «អ្នកសមគំនិត»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ