ព័ត៌មានអន្ដរជាតិ
រដ្ឋបាលត្រាំបណ្តេញប្រធានការិយាល័យអធិការកិច្ច USAID ដែលហ៊ានរិះគន់
ប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USIAD) ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃអង្គារមួយថ្ងៃបន្ទាប់ពីការិយាល័យរបស់លោកបានចេញផ្សាយរបាយការណ៍ដែលរិះគន់វិធានការរបស់រដ្ឋបាល ត្រាំ ក្នុងការរុះរើទីភ្នាក់ងារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNNនៅថ្ងៃទី១២ខែកុម្ភៈនេះ។

លោក Paul Martin ត្រូវបានជូនដំណឹងតាមអ៊ីមែលពីនាយករងការិយាល័យបុគ្គលិកប្រធានាធិបតីនៅល្ងាចថ្ងៃអង្គារ ដោយសរសេរថា តំណែងរបស់លោកជាប្រធានការិយាល័យអធិការកិច្ចនៃទីភ្នាក់ងារ USAID ត្រូវបាន «បញ្ឈប់ និងមានប្រសិទ្ធភាពភ្លាមៗ»។
អ្នកនាំពាក្យការិយាល័យអធិការកិច្ច USAID បានបញ្ជាក់ពីការបញ្ឈប់លោក Martin ហើយបាននិយាយថា គ្មានហេតុផលត្រូវបានគេផ្តល់ឱ្យចំពោះការបណ្តេញចេញពីតំណែងនេះនោះទេ។ ទោះយ៉ាណារដ្ឋបាលត្រូវបានតម្រូវឱ្យស្ថិតក្រោមច្បាប់ដើម្បីផ្តល់ការជូនដំណឹងរយៈពេល៣០ថ្ងៃទៅកាន់សភាមុនពេលបណ្តេញប្រធានអធិការកិច្ចមួយរូប និងផ្តល់ហេតុផលជាក់លាក់។
បុគ្គលិកមកពីការិយាល័យអធិការកិច្ច (USAID OIG) ក៏ត្រូវបានជូនដំណឹងថា ពួកគេលែងមានសិទ្ធិចូលប្រើប្រាស់បន្ទប់ការិយាល័យរបស់ពួកគេទៀតហើយ។ ទោះបីជារដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានបិទអគារទីស្នាក់ការកណ្តាលរបស់ USAID ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនក៏ដោយ ក៏បុគ្គលិកនៅការិយាល័យអធិការកិច្ចនៅតែត្រូវបានអនុញ្ញាតឱ្យធ្វើការដោយផ្ទាល់នៅក្នុងអគារដដែលនោះរហូតដល់ថ្ងៃបណ្ដេញចេញនេះ។
មុនពេលមានការបញ្ឃប់នេះ ទីភ្នាក់ងារ USAID OIG បានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ការកាត់បន្ថយបុគ្គលិករបស់ USAID របស់រដ្ឋបាលលោក ត្រាំ និងការបង្កកលើជំនួយបរទេសបានធ្វើឱ្យមានការពិបាកក្នុងការតាមដាន និងឆ្លើយតបទៅនឹងការប្រើប្រាស់ខុសដែលអាចមានទឹកប្រាក់ចំនួន ៨.២ ពាន់លានដុល្លារនៅក្នុងជំនួយមនុស្សធម៌ដែលផ្តល់មូលនិធិដោយអ្នកជាប់ពន្ធរបស់សហរដ្ឋអាមេរិក។

លោក Martin បានបម្រើការជាអគ្គអធិការតាំងពីខែធ្នូឆ្នាំ២០២៣។ ការិយាល័យរបស់លោកធ្វើការស៊ើបអង្កេត និងសវនកម្មលើការក្លែងបន្លំ ការក្លែងបន្លំ ការខ្ជះខ្ជាយ ឬការរំលោភបំពានដែលអាចកើតមានដោយភ្នាក់ងាររដ្ឋាភិបាល ឬបុគ្គលិករបស់ខ្លួន ហើយចេញរបាយការណ៍ និងអនុសាសន៍លើការរកឃើញពីការស៊ើបអង្កេត។ ការិយាល័យអធិការកិច្ចនេះមានគោលដៅធ្វើប្រតិបត្តិការដោយឯករាជ្យ។
ចាប់តាំងពីឡើងកាន់តំណែងរដ្ឋបាលលោក ត្រាំបានផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដើម្បីរុះរើទីភ្នាក់ងារ USAID ដោយបានព្យាយាមបញ្ឈប់បុគ្គលិក USAID ដែលជួលដោយផ្ទាល់រាប់ពាន់នាក់ ដោយបញ្ឃប់បុគ្គលិកពីប្រមាណមួយ១ម៉ឺននាក់មកត្រឹម២៩៤នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ