ព័ត៌មានអន្ដរជាតិ
ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី
នៅព្រឹកថ្ងៃពុធទី១២ខែកុម្ភៈឆ្នាំ២០២៥ ផ្សែងពុលដ៏គ្រោះថ្នាក់បានវិលមកគ្របដណ្តប់រាជធានី បាងកក នៃប្រទេសថៃ សាជាថ្មី ដោយធ្វើឲ្យអ្នកក្រុងមួយចំនួនត្រូវសំងំក្នុងផ្ទះ ដើម្បីសុវត្ថិភាព។

តាមការចុះផ្សាយរបស់ Bangkok Post, កំហាប់ភាគល្អិត PM2.5 ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃពុធ បានកើនឡើងដល់១៣៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។
មិនមែនតែងបាងកកទេ សូម្បីតែខេត្តចំនួន៥នៅជាប់នោះ ក៏ត្រូវគ្របដណ្តប់ដោយផ្សែងពុលក្នុងកម្រិតគ្រោះថ្នាក់ដែរដូចជា Samut Sakhon (១៣០.៨មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Samut Prakan (១២៨.១មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Nonthaburi (១២២.៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប), Pathum Thani (១១៤.៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប) និង Nakhon Pathom (១១២.៨មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប)។

ទាំងនេះគឺជាបញ្ហាគួរឲ្យបារម្ភព្រោះថា កម្រិតស្តង់ដារសុវត្ថិភាពដែលរដ្ឋាភិបាលថៃកំណត់ គឺស្ថិតនៅត្រឹម ៣៧.៥មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូបប៉ុណ្ណោះ។
ព័ត៌មាននេះកើតឡើង ប៉ុន្មានថ្ងៃ បន្ទាប់ពីគុណភាពខ្យល់នៅប្រទេសថៃ ហាក់បានធូរស្បើយបន្តិច ដោយសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យបានបង្ហាញថា ថៃនៅសល់តែខេត្តចំនួន៨ប៉ុណ្ណោះ ក្នុងចំណោមខេត្តទាំង៧៧ ដែលបន្តគ្របដណ្តប់ដោយផ្សែងពុលកម្រិតគ្រោះថ្នាក់។

យ៉ាងណា គេដឹងថា បើសិនជាសកម្មភាពដុតព្រៃនិងដីកសិកម្ម ក៏ដូចជាការបំភាយពីការធ្វើចរាចរ រោងចក្រ និងភ្លើងឆេះព្រៃមិនទាន់ឈប់ទេនោះ បញ្ហានេះនឹងកើតឡើងដដែលជាដដែល។
PM2.5 គឺជាភាគល្អិតមានអង្កត់ផ្ចិត ២.៥ មីក្រូម៉ែត្រ ឬតិចជាងនេះ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងចរន្តឈាម បង្កហានិភ័យដល់សុខភាពដូចជាជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ នៅសល់ខេត្តតែ៨ប៉ុណ្ណោះ ដែលគ្របដណ្តប់ដោយផ្សែងពុលគ្រោះថ្នាក់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ