ព័ត៌មានអន្ដរជាតិ
ចិន ថ្កោលទោសការល្បាតនាវាអាមេរិកនៅច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង តាំងពី ត្រាំ កាន់តំណែង
បន្ទាប់ពីនាវាកងទ័ពជើងទឹកអាមេរិកពីរគ្រឿងបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ យោធាចិនបានចោទប្រកាន់ថា អាមេរិកបានបង្កអាកប្បកិរិយាហានិភ័យនៅក្នុងផ្លូវទឹកអន្តរជាតិមួយនេះ។

បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធទី១២កុម្ភៈនេះថា៖ «សកម្មភាពរបស់សហរដ្ឋអាមេរិកបានបញ្ជូនសញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខ»។
យោងតាមសារព័ត៌មាន Al Jazeera កងទ័ពរំដោះប្រជាជនចិន បានឲ្យដឹងថា ខ្លួនបានតាមដានសកម្មភាពធ្វើដំណើររបស់នាវា USS Ralph Johnson ដែលជានាវាពិឃាតកងទ័ពជើងទឹក និង USNS Bowditch ដែលជានាវាអង្កេតការណ៍ ខណៈដែលពួកវាបានធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនៅចន្លោះពីថ្ងៃចន្ទ និងថ្ងៃពុធសប្ដាហ៍នេះ។
លោក Li Xi អ្នកនាំពាក្យតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា៖ «កងទ័ពនៅក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា និងមានការតាំងចិត្តក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ពាក់ព័ន្ធនឹងបញ្ហានេះ កងទ័ពជើងទឹកអាមេរិក បានចេញមកបញ្ជាក់ថា សកម្មភាពរបស់នាវាទាំងពីរគ្រឿងឆ្លងកាត់ច្រកសមុទ្រគឺជាសមយុទ្ធដែលធ្វើឡើងជាប្រចាំតែប៉ុណ្ណោះ។
មេបញ្ជាការកងទ័ពជើងទឹកអាមេរិក លោក Matthew Comer បានប្រាប់ថា៖ «ការឆ្លងកាត់នេះបានកើតឡើងតាមរយៈច្រករបៀងមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលហួសពីសមុទ្រដែនដីនៃឆ្នេរសមុទ្ររបស់ប្រទេសណាមួយ»។
លោក Comer បានបន្ថែមថា៖ «នៅក្នុងច្រករបៀងនេះ ប្រជាជាតិទាំងអស់រីករាយនឹងសេរីភាពនាវាចរណ៍ ជើងហោះហើរលើសមុទ្រ និងការប្រើប្រាស់សមុទ្រស្របច្បាប់អន្តរជាតិផ្សេងទៀត ដែលទាក់ទងនឹងសេរីភាពទាំងអស់នេះ»។
ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងផងដែរថា ពួកគេបានត្រួតពិនិត្យការល្បាតនេះ ប៉ុន្តែមើលឃើញថា វាគ្រាន់ជាដំណើរការធម្មតានោះទេ។

នាវាកងទ័ពជើងទឹកអាមេរិក តែងតែធ្វើសមយុទ្ធសេរីភាពនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ទោះបីជាការល្បាតរបស់កងទ័ពជើងទឹកក្នុងសប្តាហ៍នេះ គឺជាលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបចូលកាន់តំណែងក្នុងខែមករាក៏ដោយ។
សូមបញ្ជាក់ថា ប្រទេសចិនបានទាមទារច្រកសមុទ្រតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ត្បិតច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ បានកំណត់ដែនទឹកនៅត្រឹមចម្ងាយ ២២គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រ៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល