ព័ត៌មានអន្ដរជាតិ
មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត
ដ្បិតថា កាលីហ្វ័រញ៉ាទើបធូរស្រាលពីភ្លើងឆេះព្រៃដ៏សាហាវក៏ពិតមែន ប៉ុន្តែក្រោយមករដ្ឋនេះត្រូវជួបគ្រោះធម្មជាតិថែមទៀតដូចជាអាកាសធាតុត្រជាក់ស្រួចស្រាវនិងរញ្ជួយដី ហើយឥឡូវនេះ កាលីហ្វ័រញ៉ា បែរជាត្រូវប្រឈមនឹងវិបត្តិសុខភាពវិញម្តង ដោយជំងឺផ្តាសាយកំពុងវាយលុកខ្លាំង។

យោងតាមនាយកដ្ឋានសុខាភិបាលរដ្ឋកាលីហ្វ័រញ៉ា, បើគិតចាប់តាំងពីខែធ្នូឆ្នាំ២០២៤មក មនុស្សស្លាប់ដោយសារជំងឺផ្តាសាយគ្រប់ទម្រង់ គឺមានភាគរយខ្ពស់ជាងអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ទៅទៀត។ ជាក់ស្តែង ឥឡូវអ្នកស្លាប់ដោយសារផ្តាសាយគឺមានប្រហែល ២%ក្នុងចំណោមការស្លាប់នៅទូទាំងរដ្ឋ។
វេជ្ជបណ្ឌិត John Swartzberg អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា Berkeley បានព្រមានថា រដូវផ្តាសាយឆ្នាំនេះអាចជារដូវផ្តាសាយអាក្រក់បំផុតប្រចាំសតវត្សរ៍ទី២១ ហើយអ្វីដែលសំខាន់គឺការផ្ទុះករណីឆ្លងផ្តាសាយប្រភេទ H1N1 និង H3N2។

ចាប់តាំងពីថ្ងៃទី១ខែកក្កដាមក រដ្ឋកាលីហ្វ័រញ៉ា បានកត់ត្រាការស្លាប់ដោយសារជំងឺគ្រុនផ្តាសាយយ៉ាងតិច ៥៦១នាក់ ដែលភាគច្រើនកើតឡើងក្នុងចំណោមមនុស្សមានអាយុលើស៦៥ឆ្នាំ។
ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមអ្នកជំនាញបានចង្អុលចំៗទៅអត្រាចាក់វ៉ាក់សាំងដ៏ទាប ថាជាមូលហេតុចម្បងបណ្តាលឲ្យមានមនុស្សស្លាប់ដោយសារជំងឺផ្តាសាយយ៉ាងច្រើនបែបនេះ ជាពិសេសក្នុងចំណោមកុមារតែម្តង។

បើនិយាយពីគ្រោះធម្មជាតិវិញ កាលពីថ្ងៃចន្ទ គ្រោះរញ្ជួយដីបានកើតឡើងក្នុងទីក្រុង San Bernardino ភាគខាងត្បូងរដ្ឋ ដោយការរញ្ជួយលើកដំបូងមានកម្រិត៣.៦រ៉ិចទ័រ វាយប្រហារនៅម៉ោង៩:៤៥នាទីព្រឹក ខណៈ៣នាទីក្រោយ មានការរញ្ជួយលើកទី២ កម្រិត ៣.០រ៉ិចទ័រ។ ការរញ្ជួយទាំងពីរលើកនេះ គឺសុទ្ធសឹងមានជម្រៅជាង ៦គីឡូម៉ែត្រ។
មុននេះ ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា ក៏ប្រឈមនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹងដែរ ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២៨អង្សាសេឯណោះ នៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែឥទ្ធិពលម៉ាស់ខ្យល់មកពីតំបន់អាក់ទិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ