Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​​​​​ប៉ុនប៉ង​​ចាប់ខ្លួន​​ដឹកនាំកងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen​របស់​មីយ៉ាន់ម៉ា ដោយ​ចោទ​​ពីបទជួញដូរមនុស្សឆ្លងដែន

បានផុស

នៅ

ប្រទេសថៃកំពុងរៀបចំចេញដីកាចាប់ខ្លួនមេដឹកនាំនៃកងកម្លាំងឆ្មាំព្រំដែន​ក្នុង​រដ្ឋ Karen ជាសម្ព័ន្ធមិត្តយោធាមីយ៉ាន់ម៉ា (BGF) ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១២ខែកុម្ភៈនេះ។

(រូបភាព៖ Bangkok Post) លោក Saw Chit Thu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់ប្រទេសថៃ បានឲ្យដឹង​​ថា នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នឹងបង្ហាញភស្តុតាងដល់ព្រះរាជអាជ្ញានៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅថ្ងៃ​អង្គារ​ ដើម្បីស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ BGF ចំនួន​៣​នាក់ រួមមាន ​​លោកវរសេនីយ៍ឯក Saw Chit Thu, វរសេនីយ៍ទោ Colonel Mote និងវរសេនីយ៍ទោ Tin Win។

តាមសេចក្តីរាយការណ៍ BGF គ្រប់គ្រងគម្រោង Shwe Kokko ដែលជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបង្កើត​ឡើងនៅទីក្រុង Shwe Kokko ខេត្ត Myawaddy ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ាក្បែរព្រំដែនថៃ។

មេដឹកនាំ BGF ទាំងនេះត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការជួញដូរជនជាតិឥណ្ឌា ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌល​Call-Center ប្រតិបត្តិការនៅកាស៊ីណូឈ្មោះថា Heng Sheng ក្នុងខេត្ត Myawaddy ទល់មុខស្រុក Mae Sot ប្រទេសថៃ។

(រូបភាព៖ The Irrawaddy) លោក Tin Win, Saw Chit Thu និង Colonel Mote

រដ្ឋមន្ត្រីក្រសួងយុទ្ធិធម៌ថៃបានឲ្យដឹងថា ប្រទេសថៃនឹងស្វែងរកកិច្ចសហប្រតិបត្តិការពីមីយ៉ាន់ម៉ា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាស៊ាន និងចិនក្នុងការសម្របសម្រួលការចាប់ខ្លួនជនសង្ស័យទាំងនេះ។ រដ្ឋាភិបាលថៃក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ព្រោះពលរដ្ឋអាមេរិកមួយចំនួនក៏បានរងគ្រោះដោយសារក្រុមឆបោកដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

លើសពីនេះប្រភព DSI ថាក្រៅពីជនសង្ស័យសំខាន់ៗទាំងបីនាក់នេះ នៅមានជនសង្ស័យជាច្រើនទៀតដែលប្រឈមមុខនឹងការចាប់ខ្លួន ក្នុងនោះមានជនជាតិថៃពីរនាក់ដែលធ្វើការឱ្យក្រុមហ៊ុនដែលដំណើរការបើករីសតទាំងនៅក្នុងប្រទេសថៃ និង នៅខេត្តMyawaddyប្រទេសមីយ៉ាន់ម៉ា៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម