Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិ​ឥណ្ឌា១០លាន​​នាក់ សម្រុក​មុជ​ទឹក​លាង​បាប ក្នុង​ថ្ងៃ​ពិសេស​នៃ​ពិធី​បុណ្យ Kumbh Mela

បានផុស

នៅ

អ្នកកាន់សាសនាហិណ្ឌូជាង ១០​លាននាក់ បាន​នាំគ្នា​ជ្រមុជទឹក​ ដើម្បី​លាង​បាប​កម្ម​​​ក្នុង​ពិធីបុណ្យ​ Kumbh Mela ស្ថិត​នៅ​ទីក្រុង Prayagra ​រដ្ឋ Uttar Pradesh ​ភាគខាងជើងប្រទេសឥណ្ឌា។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ពិធី​បុណ្យ​ Kumbh Mela (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​​អាជ្ញាធរ​ក្នុង​តំបន់ ការ​មុជ​ទឹក​នៅ​ថ្ងៃ​ពុធ​ទី​១២​កុម្ភៈ​នេះ មាន​​រយៈពេល ​៤​ម៉ោង ដែល​ត្រូវ​ចាត់​ទុក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ​បំផុត​​នៃ​ពិធីបុណ្យ​ហិណ្ឌូដែល​​ប្រារព្ធ​​​រយៈពេល​៤៥​ថ្ងៃ ហើយ​ក៏​ជា​ការ​ជួប​ជុំ​មនុស្ស​ជាតិ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ផង​ដែរ។

មន្ត្រីនៅកន្លែង​ពិធីបុណ្យ Kumbh Mela បានបង្កើនចំនួនប៉ូលិស និងដាក់​ពង្រាយ​​ការ​ល្បាត​​តាមអាកាស សម្រាប់​ករណី​សង្គ្រោះបន្ទាន់​ណាមួយ។

លោក Prashant Kumar មេ​ប៉ូលិស​ក្នុង​រដ្ឋ Uttar Pradesh បានប្រាប់ថា៖ «ត្រឹម​មួយ​ថ្ងៃ​ មានមនុស្សច្រើននៅក្នុងទីក្រុងនេះ ច្រើន​ជាងចំនួនប្រជាជននៃប្រទេស​មួយ​ចំនួន​ទៅ​ទៀត ហើយ​តួ​លេខ​នេះ​កំពុងកើនឡើង​ជាបន្ត​បន្ទាប់»។

លោកបានបន្ថែមថា មនុស្សជាង ១០​លាននាក់បាន​ចុះ​ងូតទឹកតាំង​ពី​ម៉ោង​ ៨​ព្រឹក ហើយ​​មានការរំពឹងទុក​ថា​នឹង​កើន​ឡើង​ច្រើនបន្ថែម​ទៀត។

ចន្ទ​ពេញវង់នៅថ្ងៃទី​១២​ខែកុម្ភៈ​នេះ ឬ​ហៅ​ថា​ថ្ងៃ «Magh Poornima» ត្រូវ​បាន​ចាត់ទុក​​​ជាថ្ងៃដ៏វិសុទ្ធបំផុតនៅក្នុងពិធីបុណ្យ Kumbh Mela។

ការរក្សាសុវត្ថិភាព គឺ​ជា​បញ្ហាប្រឈម​ដ៏​ចម្បង​ក្នុងពិធីបុណ្យ​នេះ។ តួ​យ៉ាង មនុស្សជាង ៣០​នាក់ ត្រូវបានសម្លាប់នៅក្នុងការរត់ជាន់គ្នាកាលពីថ្ងៃទី​២៩មករា ខណៈដែលមនុស្សជាង ៧៦​លាននាក់បានទៅ​ងូត​ទឹក​លាង​បាប​នៅ​ក្នុង​ពិធី​បុណ្យ Kumbh Mela។

សូមជម្រាបជាថ្មី ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបីគឺ គង្គា យ៉ាមូណា និង សារ៉ាស្វាទី។

អ្នកកាន់សាសនាហិណ្ឌូជឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕

ដោយ៖ ឈាង

ចុចអាន៖ ឥណ្ឌា កើតហេតុការណ៍ រត់ជាន់គ្នាជាថ្មីក្នុងពិធីបុណ្យសាសនា ស្លាប់មនុស្សច្រើននាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម