Connect with us

ព័ត៌មានអន្ដរជាតិ

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

បានផុស

នៅ

ចារកម្មដាណឺម៉ាក (DDIS) បានចេញរបាយការណ៍យ៉ាងភ្ញាក់ផ្អើលដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅអឺរ៉ុបក្នុងរយៈពេល៥ឆ្នាំទៀត ពេលណាដែលទីក្រុងមូស្គូ មើលឃើញថា អង្គការណាតូ ចុះខ្សោយហើយនោះ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ចេញកាលពីថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, រុស្ស៊ីទំនងជាធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកណាមួយចំនួន១ ឬច្រើនជាងនេះ នៅពេលវាយតម្លៃឃើញថា យោធាប្រទេសនោះចុះខ្សោយនិងមានការបែកបាក់នយោបាយផ្ទៃក្នុង។ ម្យ៉ាងទៀត រុស្ស៊ីអាចឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលមានជំនឿចិត្តថា សហរដ្ឋអាមេរិក លែងសូវខ្វាយខ្វល់ជាមួយណាតូ។

របាយការណ៍នេះបានបញ្ចេញស្របពេល សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងរិះគន់រដ្ឋជាសមាជិកណាតូ ជុំវិញការបង់ថ្លៃចំណាយចូលសម្ព័ន្ធភាពយោធាមួយនេះ ហើយថែមទាំងគំរាមកាត់ជំនួយទៀតផង។

(រូបថត៖ Getty)

របាយការណ៍របស់ DDIS ធ្វើឲ្យគេនឹកឃើញដល់ការព្រមានរបស់មេទ័ពអាល្លឺម៉ង់ ដែលប្រាប់ឲ្យរដ្ឋាភិបាលទីក្រុងបែរឡាំង រៀបជើងព្រួលឲ្យហើយ និងត្រៀមកម្លាំងយោធាចំពោះជម្លោះដែលអាចផ្ទុះឡើងជាមួយរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

លោក Carsten Breuer និយាយថា ប្រទេសជាតិចាំបាច់ត្រូវបង្កើតផែនការទប់ស្កាត់ ដើម្បីត្រៀមខ្លួនឲ្យបានប្រសើរ។ អាល្លឺម៉ង់ អាចធ្លាក់ចូលក្នុងសង្គ្រាមគ្រប់ពេល ព្រោះការប្រឈមមុខដាក់គ្នាខាងយោធាជាមួយទីក្រុងមូស្គូ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់មក។

(រូបថត៖ TASS)

ចំណែករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ក៏ធ្លាប់ប្រកាសដែរថា ប្រទេសនេះ ត្រូវតែក្លាយជា រដ្ឋមានសមត្ថភាពធ្វើសង្គ្រាម ហើយលោកបានទទូចឲ្យ ទីក្រុងបែរឡាំង និងអង្គការណាតូទាំងមូល គួរតែបំពាក់អាវុធទំនើបៗ ត្រៀមធ្វើសង្គ្រាមឲ្យហើយទៅ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ តែងច្រានចោលការលើកឡើងអំពីសង្គ្រាមរបស់ខ្លួនជាមួយអង្គការណាតូ ហើយតែងចោទថា ការលើកឡើងទាំងអស់ សុទ្ធសឹងជាការស្រមើស្រមៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មូស្គូ៖ អ៊ុយក្រែនព្យាយាមញុះរុស្ស៊ី ​ហើយ​ទាញ​ណាតូ​ចូល​ក្នុងសង្គ្រាមដោយផ្ទាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម