ព័ត៌មានអន្ដរជាតិ
UN៖ មនុស្ស១៤០០នាក់បានស្លាប់ក្នុងការបង្ក្រាបលើការតវ៉ានៅបង់ក្លាដែស ខណៈចាប់ខ្លួនជាង១១០០០នាក់
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានប៉ាន់ប្រមាណថា មនុស្សរហូតដល់១៤០០នាក់ អាចត្រូវបានសម្លាប់នៅក្នុងប្រទេសបង់ក្លាដែសក្នុងរយៈពេលបីសប្តាហ៍ក្នុងការបង្ក្រាបលើការតវ៉ាដែលដឹកនាំដោយក្រុមនិស្សិតប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ខែកុម្ភៈនេះ។

នៅក្នុងរបាយការណ៍ថ្មីមួយរបស់ការិយាល័យអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បានឲ្យដឹងថា មានការសហការគ្នារវាងសេវាសន្តិសុខ និងចារកម្មជាប្រព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស ដែលវាអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទាមទារឱ្យមានការស៊ើបអង្កេតបន្ថែម។
ការិយាល័យសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា មនុស្សរហូតដល់១៤០០នាក់អាចត្រូវបានសម្លាប់នៅក្នុងការតវ៉ាហិង្សាមួយរវាងថ្ងៃទី១៥ខែកក្កដា និងថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ ដែលជាថ្ងៃនាយករដ្ឋមន្ត្រី Sheikh Hasina បានភៀសខ្លួនទៅប្រទេសឥណ្ឌាចំពេលមានការបះបោរហិង្សាកាន់តែខ្លាំងនោះ។
ក្នុងរបាយការណ៍ក៏បានបង្ហាញថា មនុស្សរាប់ពាន់នាក់ទៀតបានរងរបួសក្នុងរយៈប៉ុន្មានសប្តាហ៍នៃការតវ៉ា និងបន្ទាប់ពីការតវ៉ា ហើយភាគច្រើននៃអ្នកស្លាប់ និងរបួសត្រូវបានបាញ់ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសបង់ក្លាដែស។
លើសពីនេះមនុស្សជាង ១១៧០០នាក់ត្រូវបានឃុំខ្លួន ហើយប្រហែលពី១២ ទៅ១៣% ឬប្រហែល១៨០ នាក់នៃអ្នកស្លាប់ គឺជាកុមារ។ ក្នុងករណីខ្លះកម្លាំងសន្តិសុខបានចូលរួមក្នុងការប្រហារជីវិតដោយចេតនាបាញ់សម្លាប់បាតុករដែលគ្មានអាវុធថែមទៀត។

ពាក់ព័ន្ធបញ្ហានេះដែរប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានលើកឡើងពីការបង្ក្រាបអំឡុងពេលតវ៉ា ដោយនិយាយថា៖«ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន និងការធ្វើទារុណកម្ម»ត្រូវបានធ្វើឡើងដោយមានចំណេះដឹង និងការសម្របសម្រួលពីថ្នាក់ដឹកនាំនយោបាយ និងមន្ត្រីសន្តិសុខកំពូល ដើម្បីបង្ក្រាបការតវ៉ា។
គួរបញ្ជាក់ថា ក្រុមស្វែងរកការពិតរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបង់ក្លាដែសតាមការអញ្ជើញរបស់មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសគឺលោក Muhammad Yunus ជ័យលាភីរង្វាន់ណូបែលសន្តិភាព ដើម្បីពិនិត្យមើលការបះបោរ និងការបង្ក្រាបដោយហិង្សាអំឡុងពេលមានការតវ៉ា និងស្វែករកការដាក់ទោសលោកស្រីSheikh Hasina៕



អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ