Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ និង​ ពូទីន ត្រៀម​ជួប​មុខ​គ្នា​នៅ​អារ៉ាប៊ីសាអូឌីត និយាយ​ពី​សង្គ្រាម​នៅអ៊ុយក្រែន

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានឲ្យ​ដឹង​​នៅថ្ងៃទី១២​ខែកុម្ភៈ​ឆ្នាំ​២០២៥ថា លោក​នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន។ ការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​ការហៅទូរសព្ទដ៏ភ្ញាក់ផ្អើលមួយរវាងមេដឹកនាំទាំងពីរ។

លោក ដូណាល់ ត្រាំ និង​លោក វ៉្លាឌីមៀរ ពូទីន ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​​នៅ​ប្រទេស​ហ្វាំងឡង់ ឆ្នាំ២០១៨ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ​​ប្រធានាធិបតី​អំពីផែនការ​ក្នុងការជួបជាមួយលោកពូទីនថា៖ «យើងរំពឹងថា គាត់នឹងមកទីនេះ ហើយខ្ញុំនឹងទៅទីនោះ ហើយយើងនឹងជួបប្រហែលជាលើកដំបូងនៅអារ៉ាប៊ីសាអូឌីត»។

មេ​ដឹក​នាំ​វ័យ​៧៨​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា លោក​រំពឹងថាវានឹងកើតឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​​ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ដែលដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរអ្នកទោសរុស្ស៊ី-អាមេរិកក្នុងសប្តាហ៍នេះ ក៏នឹងចូលរួមផងដែរ។

វិមានក្រឹមឡាំងបាន​​និយាយ​ថា ជំនួប​តាម​ទូរសព្ទ​នេះមានរយៈពេលជិតមួយម៉ោងកន្លះ។ លោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងគ្នាថា វា​ដល់​ពេល​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ហើយ ហើយថា មេដឹកនាំរុស្ស៊ីបានអញ្ជើញសមភាគីអាមេរិក​ទៅកាន់ទីក្រុងមូស្គូ។

សូម​បញ្ជាក់​ថា ការ​ហៅ​រក​គ្នា​របស់​ប្រមុខ​មហាអំណាច​ទាំង​ពីរ​នេះ ​កើត​ឡើង​​​​ស្របពេល​​មេដឹកនាំ​អឺរ៉ុ​ប​​​និង​ថ្នាក់​ដឹកនាំ​កំពូលៗ​ពី​បណ្តាប្រទេស​ផ្សេងៗ​ទៀត​​ នឹង​ជួប​ប្រជុំ​គ្នា​ក្នុងសន្និសីទ​សន្តិសុខ​​នៅ​​ទីក្រុង Munich ​ប្រទេស​អាល្លឺម៉ង់​ចាប់​ពីថ្ងៃទី​​១៤​ដល់​ថ្ងៃទី​១៦​​ខែកុម្ភៈ។

ការសន្ទនានេះទៀតសោត កើត​ឡើង​មុនជំនួប​​របស់​ប្រធានាធិបតី​អ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ជាមួយ​អនុប្រធានាធិបតីអាមេរិក JD Vance ដែលអាច​ជា​ការគាប​សង្កត់​ភាគី​អ៊ុយក្រែន​​ឲ្យ​សុខចិត្តទទួលយក​នូវលក្ខខណ្ឌ​​ណាមួយ​ដែល​​ លោក ត្រាំ ​​បាន​ព្រម​ព្រៀង​​ជាគោល​ការណ៍​ជាមួយ​​​លោក​ពូទី​​ន​រួច​ហើយ​៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម