ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាប្តឹងសាស្ត្រាចារ្យសាកលវិទ្យាល័យ១០នាក់ពីបទប្រឆាំង
ប៉ូលិសមីយ៉ាន់ម៉ាបានប្តឹងសាស្ត្រាចារ្យនៅសកលវិទ្យាល័យ University of Veterinary Science នៅទីក្រុង Naypyitaw ចំនួន១០នាក់ពីបទចោទប្រកាន់លើការចូលរួមចលនាមិនស្តាប់បង្គាប់ស៊ីវិល (CDM)។
សាស្ត្រាចារ្យដែលត្រូវបានប្តឹងសុទ្ធតែបណ្ឌិតទាំង១០នាក់មានដូចជា Aung Aung, Kyaw Kyaw Moe, Saw Bawm, Hnin Yi Soe, Latt Latt Htun, Khin San Mu, Win Ohmar Kyaw, Soe Soe Wai, Moe Thida Tun និង Hlaing Hlaing Myint។

ប៉ូលិសនៅ Yezin ដែលសកលវិទ្យាល័យស្ថិតនៅទីនោះក៏បានដាក់ពាក្យបណ្តឹងទៅលើប្រធានសហភាពនិស្សិតសកលវិទ្យាល័យលោក Ko Ye Myint Myat Aung ដែរ។ ពួកគាត់ទាំងអស់ត្រូវបានចោទប្រកាន់តាមមាត្រា ៥០៥ (a) នៃក្រមព្រហ្មទណ្ឌ ជាក់ស្តែងនៃក្រសួងកិច្ចការផ្ទះ។
ច្បាប់មាត្រា ៥០៥ (a) ត្រូវបានធ្វើវិសោធនកម្មដោយរបបយោធា បន្ទាប់ពីធ្វើរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ។
វាជាបទឧក្រិដ្ឋដែលការប៉ុនប៉ងដើម្បីរំខាន ឬបង្កការមិនស្តាប់បង្គាប់ណាមួយក្នុងចំណោមមន្ត្រីយោធា ឬមន្ត្រីរដ្ឋាភិបាល ដែលគំរាមកំហែងដល់ការជាប់ពន្ធនាគារ៣ឆ្នាំ។

លោក Ko Ye Myint Myat Aung បាននិយាយថា លោកត្រូវបានគេប្តឹង ពីព្រោះសហភាពនិស្សិតបានជំរុញលើកទឹកចិត្តដល់បុគ្គលិករដ្ឋាភិបាលឲ្យចូលរួមចលនាមិនគោរពស៊ីវិល (CDM)។
លោកថា ៖«យើងទាំងអស់គ្នាត្រូវតែបន្តការតស៊ូរបស់យើងប្រឆាំងនឹងជនផ្តាច់ការ។ ខ្ញុំរីករាយចំពោះពាក្យបណ្តឹងលើខ្ញុំ»។
មន្ត្រីក្រសួងការបរទេស៩នាក់ មន្ត្រីក្រសួងផែនការ ហិរញ្ញវត្ថិ និងឧស្សាហកម្ម១នាក់ អនុប្រធានស្ថានីយរថភ្លើងនៅ Naypyitaw ១នាក់ប្រឈមនឹងបទចោទប្រកាន់ផ្សេងៗតាមមាត្រា ៥០៥នៃក្រមព្រហ្មទណ្ឌពីបទចោទប្រកាន់ចូលរួម CDM។

គណកម្មាធិការតំណាង Pyidaungsu Hluttaw ដែលជាស្ថាប័នតំណាងសភាដែលត្រូវបណ្តេញចេញនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បាននិយាយនៅថ្ងៃទី១៦ ខែមីនាថា ខ្លួននឹងកាត់ទោសមន្ត្រីណាដែលគៀបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មអយុត្តិធម៌ទៅលើមន្ត្រីរាជការដែលកំពុងធ្វើកូដកម្ម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង