Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយ ត្រាំ-ពូទីន ជជែក​គ្នា ប្រទេស​ធំៗ​នៅ​អឺរ៉ុបចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​អ៊ុយក្រែន​ទ្វេ​ដង

បានផុស

នៅ

បន្ទាប់​ពី​មាន​ជំនួប​តាម​ទូរសព្ទ​​រយៈពេល​ប្រមាណ​​មួយ​ម៉ោង​កន្លះ​រវាង​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​សមភាគី​រុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន ដែល​និយាយ​អំពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន បណ្ដា​ប្រទេស​ធំៗ​​មួយ​ចំនួន​នៅ​អឺរ៉ុប បាន​នាំ​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ដោយ​បង្ហាញ​ពី​ការ​គាំទ្រ​ទ្វេដង​បន្ថែម​ទៀត​ចំពោះ​រដ្ឋាភិបាល​ក្រុង​កៀវ ក្នុង​ការ​ទប់ទល់​នឹង​ការ​ឈ្លាន​ពាន​ពី​​ក្រុង​មូស្គូ។

លោក ដូណាល់ ត្រាំ និង​លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដី​ថ្លែងការណ៍​រួម​របស់​បារាំង អាល្លឺម៉ង់ ប៉ូឡូញ អ៊ីតាលី អេស្ប៉ាញ ចក្រភពអង់គ្លេស តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​​ បាន​រៀបរាប់​ថា៖ «យើងត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន។ យើងប្តេជ្ញាចំពោះឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់​អ៊ុយក្រែន ដើម្បីប្រឈមមុខនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៊ី»។

សេចក្ដី​ថ្លែងការណ៍​ដដែល បាន​បន្ថែម​ថា៖ «យើងចែករំលែកគោលដៅ ដើម្បីបន្តគាំទ្រអ៊ុយក្រែនរហូតដល់សន្តិភាពពេញលេញ និងយូរអង្វែងត្រូវបានសម្រេច។ សន្តិភាព​ដែល​ធានា​ផលប្រយោជន៍​អ៊ុយក្រែន​និង​ខ្លួន​យើង។ យើងទន្ទឹងរង់ចាំការពិភាក្សាអំពីវិធីខាងមុខរួមគ្នាជាមួយសម្ព័ន្ធមិត្តអាមេរិករបស់យើង»។

បណ្ដា​ប្រទេស​អឺរ៉ុប​ទាំង​នោះ បាន​បញ្ជាក់​ថា គោលបំណងរួមរបស់ពួក​គេ គឺ​​ដាក់អ៊ុយក្រែន​ឲ្យ​ស្ថិតក្នុង​ជំហរ​រឹងមាំ ហើយ​​កិច្ចចរចា​ណាមួយ​អំពី​សង្គ្រាម​ ត្រូវ​តែ​មាន​វត្តមាន​របស់​អ៊ុយក្រែន និងអឺរ៉ុបចូលរួម។ ក្រុង​កៀវ គួរតែត្រូវបានផ្តល់ការធានាសុវត្ថិភាពដ៏​ខ្លាំង​ក្លា​មួយ។ សន្តិភាពដ៏យុត្តិធម៍ និងយូរអង្វែងនៅអ៊ុយក្រែន គឺជាលក្ខខណ្ឌចាំបាច់សម្រាប់សន្តិសុខ​នៃ​តំបន់​មហា​សមុទ្រ​អាត្លង់ទិក​ដ៏រឹងមាំ។

សេចក្ដី​ថ្លែងការណ៍ ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា៖ «យើងសូម​រឭក​ថា សន្តិសុខនៃទ្វីបអឺរ៉ុបគឺជាការទទួលខុសត្រូវរួមរបស់យើង។ ដូច្នេះហើយ យើងកំពុងធ្វើការរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពាររួមរបស់យើង»។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​​ការហៅទូរសព្ទដ៏ភ្ញាក់ផ្អើលរវាងមេដឹកនាំទាំងពីរ លោក ដូណាល់ ត្រាំ បាន​​ប្រកាស​ថា លោក​នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ​​ពេល​វេលា​ជាក់លាក់ មិនត្រូវ​បាន​បង្ហាញ​ឡើយ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ និង​ ពូទីន ត្រៀម​ជួប​មុខ​គ្នា​នៅ​អារ៉ាប៊ីសាអូឌីត និយាយ​ពី​សង្គ្រាម​នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម