Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាស្វះស្វែង​រក​ប្រាក់​២ពាន់​លាន​​​​ដុល្លារ​ ធ្វើ​ការ​ឆ្ពោះ​ទៅ​​ពង្រីក​ថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

ប្រទេស​ឥណ្ឌាសម្លឹង​ទៅ​រក​​ការ​បង្កើន​ថាមពលនុយក្លេអ៊ែ​ឲ្យ​កាន់តែ​​​ខ្ពស់បន្ថែម​ទៀត​ ដោយបានអំពាវនាវរកប្រាក់ ២​ពាន់​លាន​ដុល្លារសម្រាប់ការស្រាវជ្រាវ ដើម្បីជំរុញការវិនិយោគ ខណៈប្រទេសនេះចង់ដំឡើងថាមពលនុយក្លេអែរឲ្យបាន ១០០ជីហ្គាវ៉ាត់នៅឆ្នាំ ២០៤៧។ នេះបើ​យោង​តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាកាលពីដើមខែនេះ ដែលជាផ្នែកមួយនៃផែនការពង្រីកការផលិតអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័ន ខណៈថាមពលនុយក្លេអែរ គឺជាមធ្យោបាយមួយសម្រាប់​ការ​ដោះស្រាយ​​​​​កង្វះខាត​​ថាមពល​​ និង​ការ​ផលិតអគ្គិសនីដែលមិនបញ្ចេញឧស្ម័នកំដៅផែនដី ទោះបីជាវាបង្កើតកាកសំណល់វិទ្យុសកម្មក៏ដោយ។

ប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបញ្ចេញឧស្ម័នកំដៅភពផែនដីដ៏ធំបំផុតរបស់ពិភពលោក ហើយជាង៧៥% នៃថាមពលរបស់វានៅតែត្រូវបានបង្កើតឡើងដោយការដុតឥន្ធនៈហ្វូស៊ីល ដែលភាគច្រើនជាធ្យូងថ្ម។ ឥណ្ឌាចង់ដំឡើងថាមពលនុយក្លេអ៊ែរ១០០ជីហ្គាវ៉ាត់នៅឆ្នាំ២០៤៧ ដែលគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ផ្ទះប្រជាជនឥណ្ឌាជិត៦០លានខ្នងក្នុងមួយឆ្នាំ។

អ្នកជំនាញថាមពលបាននិយាយថា ដើម្បីឲ្យពិភពលោកផ្លាស់ប្តូរ​​ឆ្ងាយ​ពីឥន្ធនៈដែល​បំភាយ​កាបូនដូចជា ធ្យូងថ្ម ប្រេង និងឧស្ម័ន ប្រភពដូចជា​ថាមពល​នុយក្លេអ៊ែរ​គឺ​ចំាបាច់​ ដែលមិនពឹងផ្អែកលើព្រះអាទិត្យ និងខ្យល់។ ប៉ុន្តែអ្នកខ្លះមានការសង្ស័យអំពីមហិច្ឆតារបស់ឥណ្ឌាលើវិស័យនុយក្លេអ៊ែរនេះ ហើយការយល់ឃើញជាសាធារណៈអវិជ្ជមានអំពីឧស្សាហកម្មនេះនៅតែមាន។

(រូបភាព៖ AP)

ពាក់ព័ន្ធបញ្ហានេះ លោក Shayak Sengupta សហការីស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលគោលនយោបាយថាមពលសកលរបស់សាកលវិទ្យាល័យ Columbia បាននិយាយថា៖«បំណងប្រាថ្នារបស់រដ្ឋបាលរបស់​លោក ដូណាល់​ ត្រាំ ថ្មីក្នុងការកំណត់រចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញអាចមានប្រយោជន៍ជាមួយផែនការកំណើននុយក្លេអ៊ែររបស់ប្រទេសឥណ្ឌាសម្រាប់ការនាំចេញរបស់សហរដ្ឋអាមេរិក»។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គ្រោងនឹងជួបប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ។ យោងតាមរដ្ឋមន្ត្រីថាមពលរបស់ប្រទេសឥណ្ឌា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីថាមពល​នុយក្លេអ៊ែរ ក្នុងចំណោមប្រធានបទផ្សេងទៀត៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម