ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល កោះហៅទ័ពបម្រុងប្រមូលផ្ដុំគ្នា ត្រៀមខ្លួនពេលបទឈប់បាញ់ត្រូវរំសាយ
អ៊ីស្រាអែល បានកោះហៅទ័ពបម្រុងរបស់ខ្លួន ដើម្បីត្រៀមសម្រាប់សង្រ្គាមដែលអាចកើតមានឡើងវិញនៅតំបន់ហ្កាហ្សា បើក្រុមហាម៉ាសមិនបានបំពេញតាមកាលកំណត់នៅថ្ងៃសៅរ៍សប្ដាហ៍នេះ ក្នុងការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា បទឈប់បាញ់នេះ គឺសំដៅនាំមកនូវការដោះលែងចំណាប់ខ្មាំងយ៉ាងឆាប់រហ័ស ដែលឃុំខ្លួនក្នុងស្ថានភាពដ៏លំបាកនៅតំបន់ហ្គាហ្សា។ លោកបានបន្ថែមថា បើក្រុមហាម៉ាសបញ្ឈប់ការដោះលែងចំណាប់ខ្មាំង នោះវានឹងគ្មានបទឈប់បាញ់ទៀតទេ ហើយសង្គ្រាមនឹងផ្ទុះឡើង។
លោក Katz បានសង្កត់ធ្ងន់ថា សង្រ្គាមហ្គាហ្សាថ្មី នឹងមានទំហំខ្លាំងក្លាជាងមុន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកបានបញ្ជាឲ្យយោធាប្រមូលផ្តុំកងកម្លាំងនៅក្នុង និងជុំវិញតំបន់ហ្គាហ្សា ហើយយោធាបានប្រកាសថា ខ្លួនកំពុងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់ភាគខាងត្បូងរបស់ប្រទេស នៅជិតតំបន់ហ្គាហ្សា រួមទាំងការចល័តក្រុមបម្រុងផងដែរ។

ការប្រកាសរបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ចំណាប់ខ្មាំងទាំងអស់ត្រូវតែត្រូវបានដោះលែងនៅវេលាថ្ងៃត្រង់នៅថ្ងៃសៅរ៍ បើមិនដូច្នោះទេលោកនឹងធ្វើឲ្យសង្គ្រាមផ្ទុះឡើងម្ដងទៀត។
ការព្រួយបារម្ភដែលថាបទឈប់បាញ់នឹងដួលរលំកំពុងកើនឡើង ខណៈរដ្ឋអារ៉ាប់កំពុងមិនពេញចិត្ត ជុំវិញផែនការរបស់លោក ត្រាំ ក្នុងការកាន់កាប់តំបន់ហ្គាហ្សា តាំងទីលំនៅប្រជាជនប៉ាឡេស្ទីនទៅកន្លែងថ្មី និងសាងសង់រមណីយដ្ឋានឆ្នេរសមុទ្រអន្តរជាតិ។
ក្រុមហាម៉ាស បានយល់ព្រមនៅក្រោមកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងបីនាក់ទៀតនៅថ្ងៃសៅរ៍ ប៉ុន្តែបាននិយាយក្នុងសប្តាហ៍នេះវិញថា ខ្លួនកំពុងផ្អាកការប្រគល់នេះ ក្រោមមូលហេតុដែលខ្លួនបានចាត់ទុកថាជាការរំលោភលើលក្ខខណ្ឌរបស់អ៊ីស្រាអែល។
អ្នកនាំពាក្យក្រុមហាម៉ាស លោក Hazaem Qassem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រុមហាម៉ាសនឹងមិនទទួលយកភាសានៃការគំរាមកំហែងរបស់អាមេរិក និងអ៊ីស្រាអែលទេ។ ការទាក់ទងគ្នាកំពុងដំណើរការជាមួយប្រទេសអ្នកសម្រុះសម្រួល ដើម្បីសម្រេចបាននូវការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ