Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

បានផុស

នៅ

ប្រទេសមីយ៉ាន់ម៉ាកំពុងស្នើសុំបញ្ចូលម្សៅលាបមុខ Thanakha ពណ៌លឿងធ្វើពីសំបកឈើដែលជាគ្រឿងសម្អាងធម្មជាតិបែបប្រពៃណីទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីពិភពលោករបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​APនៅថ្ងៃទី១៣ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​និយម​​ប្រើប្រាស់ម្សៅ​​លាប​មុខ Thanakha ត្រូវបានគេជឿថា មានអាយុកាលជាង១​សហសវត្សរិ៍ (១០០០ឆ្នាំ)មកហើយ។ បើតាមផ្ទាំងគំនូរដែលបង្ហាញពីការប្រើប្រាស់ត្រូវបានគេឃើញនៅក្នុងប្រាសាទសតវត្សទី១១​នៅក្នុងរាជធានីចាស់ Bagan ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ម្សៅ Thanakha ធ្វើពីសំបកឈើជាច្រើន​ប្រភេទ ដែលដុះនៅតំបន់ដីស្ងួតភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។

កាលពីថ្ងៃពុធ សមាជិកនៃអង្គការសង្គមចំនួន៣៦​ដែលមានអាយុចាប់ពី​៥​ដល់៨០ឆ្នាំបានមកជួបជុំគ្នានៅក្នុងឧទ្យានមួយក្នុងទីក្រុង Yangon ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបង្ហាញ ម្សៅ​​លាបមុខ​ Thanakha ជានិមិត្តរូប​នៃ​សង្គមមីយ៉ាន់ម៉ា ដោយ​មានការប្រកួតប្រជែងបទចម្រៀង និងរបាំប្រពៃណី និងមាន​តូប​គ្រឿង​សម្អាងធ្វើ​ពី Thanakha ផងដែរ។

អង្គការ​សង្គម ​Myanmar Cultural Heritage Trust ដែលរៀបចំកម្មវិធី​ប្រកួតនេះ បាននិយាយថា ពីធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលេចវប្បធម៌ Thanakha និងជួយនាំយកវាទៅឲ្យពិភពលោកចាប់អារម្មណ៍។

(រូបភាព៖ AP)

មនុស្សដែលមានលាបម្សៅ Thanakha មានគ្រប់ទីកន្លែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគច្រើនស្ត្រី និងកុមារ លាបលើថ្ពាល់ ច្រមុះ ថ្ងាស ក កំភួនដៃ និងកំភួនជើង បន្ទាប់ពីងូតទឹកនៅពេលព្រឹក អំឡុងពេលថ្ងៃ និងមុនពេលចូលគេង។ ឥឡូវនេះ ប្រពៃណីនេះនឹងត្រូវបានពិចារណាដោយទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា ដំបូងឡើយម្សៅ Thanakha ត្រូវបានស្នើឱ្យដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូក្នុងខែមីនាឆ្នាំ ២០២០ ប៉ុន្តែពាក្យស្នើសុំត្រូវបានបដិសេធដោយសារមិនពេញលេញ។ ក្រសួង​កិច្ចការ​សាសនា និង​វប្បធម៌​របស់​រដ្ឋាភិបាល​យោធា​កំពុង​ធ្វើ​ការ​ដាក់​បញ្ចូលជា​ថ្មី​នៅ​ចុង​ខែ​មីនាឆ្នាំនេះ។

ប្រសិនបើការទទួលស្គាល់ត្រូវបានសម្រេច Thanakha នឹងក្លាយជាបេតិកភណ្ឌវប្បធម៌អរូបីទីពីររបស់ប្រទេស​មីយ៉ាន់ម៉ាដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីពិធីបុណ្យអុំទូកប្រពៃណីរបស់ប្រទេសនេះត្រូវបាដាក់បញ្ចូលកាលពីខែធ្នូឆ្នាំមុន៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ Easia-travel)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម