Connect with us

ព័ត៌មានអន្ដរជាតិ

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

បានផុស

នៅ

ការបង្រ្កាបដ៏ខ្លាំងក្លាដោយអាជ្ញាធរថៃបានបង្ខំបណ្តាញអ្នកក្រុមឆបោកចិនបោះបង់ចោលប្រតិបត្តិការរបស់ពួកគេនៅក្នុងទីក្រុង Phaya Tong Su ព្រំដែនប្រទេសមីយ៉ាន់ម៉ា ខណៈដែលជនរងគ្រោះពីការជួញដូររាប់ពាន់នាក់កំពុងត្រៀមខ្លួនសម្រាប់ការ​ជួយសង្គ្រោះ​​រំដោះ​​ដែលជាប្រតិបត្តិការជួយសង្គ្រោះដ៏ធំបំផុតមួយនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Khaosod នៅថ្ងៃទី១៣ខែកុម្ភៈនេះ។

(រូបភាព៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាកចេញ​ដ៏​ច្រើន​នេះ​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​អនុវត្ត​វិធានការ​យ៉ាង​ចាស់​ដៃ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ ដោយ​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី ​ការ​លក់​ប្រេង និង​សេវាអ៊ីនធឺណិត​ទៅ​តំបន់​ព្រំដែន។ បន្ទាប់ពីចំណាត់ការនេះម្ចាស់អចលនៈទ្រព្យជាច្រើនរាយការណ៍ថា អ្នកជួលជនជាតិចិនបានបញ្ឈប់ការជួល និងបានដកឧបករណ៍ចេញពីបរិវេណទីតាំងដែលធ្លាប់មានបុគ្គលិករាប់រយនាក់។

បើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បាននិយាយថា នៅមានជនរងគ្រោះអន្តរជាតិប្រមាណ៧០០០នាក់ទៀត កំពុងរង់ចាំការធ្វើមាតុភូមិនិវត្តន៍។ ថៃកំពុងសម្របសម្រួលជាមួយស្ថានទូតមកពីទ្វីបអាហ្រ្វិក អាមេរិកឡាទីន អឺរ៉ុប និងអាស៊ី ដើម្បីរៀបចំជើងហោះហើរជម្លៀសដោយផ្ទាល់។

គួរបញ្ជាក់ថា កងទ័ពព្រះពុទ្ធសាសនា Karen ប្រជាធិបតេយ្យ (DKBA) ដែលគ្រប់គ្រងតំបន់ក្បែរព្រំដែន បានសម្របសម្រួលរួចហើយក្នុងការដោះលែងជនរងគ្រោះចំនួន៣២១នាក់ ដោយ២៦០នាក់ត្រូវបញ្ចូនមកថៃកាលពីថ្ងៃទី១២ខែកុម្ភៈ និង៦១នាក់កាលពីថ្ងៃទី​៦ខែកុម្ភៈ។ កងទ័ពនេះបានកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី ២៨ខែកុម្ភៈ សម្រាប់ប្រតិបត្តិករចិនដែលនៅសេសសល់ ដើម្បីចាកចេញពី Phaya Tong Su។

(រូបភាព៖ Khaosod)

ការបង្ក្រាបនេះក៏មានផលប៉ះពាល់នៅតាម​ទីក្រុងផ្សេ​ងៗ​ទៀត​ស្ថិត​នៅ​​ជាប់ព្រំដែន​ដែលអាជីវកម្មជាង២០០ដំណើរការដោយជនជាតិចិន រួមទាំងភោជនីយដ្ឋាន ហាងកាត់សក់ និងហ្គេមអនឡាញដែលបម្រើសម្រាប់ប្រតិបត្តិការបោកប្រាស់បាន​កំពុងរុះរើចេញ។ ម្ចាស់ផ្ទះជួលក្នុងស្រុក ដែលពីមុនរកបានចន្លោះពី ២០ម៉ឺន​ទៅ៨០ម៉ឺនបាតក្នុងមួយខែពីអ្នកជួលជនជាតិចិន បានបញ្ជាក់ថា ប្រតិបត្តិការនេះបានផ្លាស់ប្ដូរចំណូលរបស់ពួកគេយ៉ាងខ្លាំង។

ជាមួយគ្នានេះអាជ្ញាធរថៃក៏បានប្រកាសពីការចាប់ខ្លួនមេដឹកនាំក្រុមឆបោកដែលទទួលខុសត្រូវចំពោះការជួញដូរតារាសម្ដែងចិន Wang Xing ចូលទៅក្នុងប្រតិបត្តិការឆបោក Call- Center។ មន្ត្រីចិនបានសម្តែងការដឹងគុណចំពោះវិធីសាស្ត្រដ៏មានប្រសិទ្ធភាពរបស់ប្រទេសថៃ និងកំពុងរៀបចំធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេដែលរងគ្រោះដោយសារគម្រោងការជួញដូរនេះផងដែរ។

យោងតាមប្រភពនៅព្រំដែន ជនរងគ្រោះនៃការឆបោកតាម Call- Center ជាង ១៧០០០នាក់ នៅតែស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះប្រហែល១ម៉ឺន​នាក់​ជា​ជនជាតិ​ចិន ហើយ​អ្នក​នៅសល់​ជា​ជន​បរទេស​ផ្សេង​ទៀត៕

(រូបភាព៖ AP)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

ជនរងគ្រោះ៧០០០​នាក់​​ពី​មជ្ឈមណ្ឌល​ឆបោក​ នៅមីយ៉ាន់ម៉ា រង់ចាំធ្វើ​មាតុភូមិនិវត្តន៍​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

មីយ៉ាន់ម៉ាស្នើ​ចុះ​បញ្ជី​ម្សៅលាបមុខ Thanakha ​នៅ​អង្គការ​យូណេស្កូ​

សាន ផានិត
ជីវិតកម្សាន្ដ១២ នាទីutes មុន

សាន ផានិត ថា ខ្លួនគ្មានមហិច្ចតាកាច់កុងប្រជែងធ្វើស្តេចចម្រៀងទេ

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អង្គភាពសុខាភិបាលទូទាំងប្រទេស ផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា និងជនមានពិការភាព

ខ្លឹម ស្រីគា
ជីវិតកម្សាន្ដ២៦ នាទីutes មុន

ខ្លឹម ស្រីគា ទម្លាយល្បិចជនឆបោក ចង់ Hack​ account Telegram ខ្លួន ចែករំលែកមហាជន ឱ្យប្រុងប្រយ័ត្ន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

Sokha Hotels

ព័ត៌មានពេញនិយម