ព័ត៌មានអន្ដរជាតិ
សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ
សន្និសីទសន្តិសុខទីក្រុង Munich (MSC) ឆ្នាំ២០២៥ បានចាប់ផ្តើមហើយក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ដោយទីកន្លែងរៀបចំគឺសណ្ឋាគារ Bayerischer Hof។

ឆ្នាំនេះ MSC គឺជាព្រឹត្តិការណ៍លើកទី៦១ហើយ ខណៈវានឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៦ខែកុម្ភៈ ហើយវានៅតែជាវេទិកាពិភពលោកដ៏សំខាន់បំផុតមួយ សម្រាប់កិច្ចពិភាក្សាអំពីគោលនយោបាយសន្តិសុខអន្តរជាតិ។
សន្និសីទឆ្នាំ២០២៥នេះ ធ្វើឡើងស្របពេល ពិភពលោកកំពុងញាំញីដោយព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដូចជាការចាប់ផ្តើមនៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងការបោះឆ្នោតសភាអាល្លឺម៉ង់ក្នុងខែកុម្ភៈនេះឯង។

មេដឹកនាំជាន់ខ្ពស់ជាង៥០០នាក់មកពីជាង៧០ប្រទេស នឹងចូលរួមក្នុងសន្និសីទឆ្នាំនេះ ហើយបុគ្គលដែលគេចាប់អារម្មណ៍បំផុតគឺ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy, អនុប្រធានាធិបតីអាមេរិក JD Vance និងមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ និងជាបេក្ខជនអធិការបតីដ៏មានសក្តានុពលគឺលោក Friedrich Merz។
គ្មានអ្វីត្រូវសង្ស័យឡើយ ប្រធានបទសំខាន់ឆ្នាំនេះ នឹងនៅតែជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដដែល ខណៈប្រធានបទធំផ្សេងទៀតមានដូចជា ទំនាក់ទំនងអាមេរិក-ចិន, ការគំរាមកំហែងសន្តិសុខទាក់ទងនឹងអាកាសធាតុ, តួនាទីរបស់អង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងពិភពលោកដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា។

ក្រៅពីសន្និសីទធំហើយនោះ ក៏នឹងមានជំនួបខាងក្រៅជាច្រើនផងដែរ ជាពិសេសគឺជំនួបរវាងគណៈប្រតិភូអាមេរិកនិងភាគីអ៊ុយក្រែន ដើម្បីពិភាក្សាគ្នាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម ឈានឆ្ពោះទៅរកសន្តិភាព។
តាមសេចក្តីរាយការណ៍ថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance ក៏មានគម្រោងទៅកន្លែងគោរពវិញ្ញាណក្ខន្ធ Dachau ផងដែរ មុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Zelenskyy ដើម្បីពិភាក្សាគ្នា ហើយគេរំពឹងថា ព្រឹត្តិការណ៍លើកនេះអាចក្លាយជាការកំណត់ជោគវាសនារបស់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ