Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បន្ទោសថា បើ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមក៏មិនផ្ទុះឡើងដែរ

បានផុស

នៅ

ជាថ្មីម្តងទៀត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានស្តីបន្ទោសខ្លាំងៗទៅរដ្ឋបាលអាមេរិកចាស់ ជាដើមចមធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនឆាបឆេះ ដោយរិះគន់ចំៗថា បើលោក ចូ បៃដិន មិនសន្យាឲ្យអ៊ុយក្រែនចូលអង្គការណាតូ នោះរុស្ស៊ីក៏មិនបើកការវាយលុកដែរ។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ថា «នៅក្នុងជំហររបស់រុស្ស៊ី ប្រទេសមួយនេះមិនអាចអនុញ្ញាតឲ្យចូលណាតូបានឡើយ ហើយរឿងនោះក៏មិនត្រូវកើតឡើងដែរ។ យូរមកហើយ លោកវ្ល៉ាឌីមៀរ ពូទីន តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់។ លោក បៃដិន ចេញមុខនិយាយថា ពួកគេអាចចូលណាតូបាន ហើយខ្ញុំជឿថា នោះជាហេតុផលដែលសង្គ្រាមផ្ទុះឡើង»។

ស្របពេលជាមួយគ្នានោះ លោក ត្រាំ នៅតែអះអាងដដែលថា បើក្រោមការដឹកនាំរបស់គាត់ សង្គ្រាមនេះនឹងមិនអាចផ្ទុះឡើងបានឡើយ។

យ៉ាងណា នេះមិនមែនទើបលើកដំបូងទេដែលលោកត្រាំ ស្តីបន្ទោសបៃដិន ថាជាអ្នកផ្តើមជម្លោះនៅអ៊ុយក្រែន។ ជាក់ស្តែងកាលពីខែមុន ប្រធានាធិបតីអាមេរិករូបនេះ ក៏អះអាងដែរថា បើទីក្រុងវ៉ាស៊ីនតោនមិនចេញមុខធានាឲ្យទីក្រុងកៀវ ចូលរួមណាតូទេនោះ ម្ល៉េះសង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ។

លោក បៃដិន (ឆ្វេង) និងលោក ហ្សេលេនស្គី (រូបថត៖ Getty)

លោក ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញអ៊ុយក្រែនចូលណាតូ ទាំងដែលដឹងថា វាជាក្តីកង្វល់និងជារឿងដែលរុស្ស៊ីជំទាស់ ហើយនោះជាដើមហេតុបង្កឲ្យមានសង្គ្រាម។ មិនត្រឹមប៉ុណ្ណឹង លោក បៃដិន ជាបុគ្គលដែលបំផ្លាញកិច្ចព្រមព្រៀងដែលអាមេរិកមានជាមួយរុស្ស៊ី ធ្វើឲ្យលទ្ធភាពនៃការពង្រីកឥទ្ធិពលសម្ព័ន្ធភាពយោធាដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ទៅលែងរួច។ តាំងតែមុនពេលលោក ពូទីន ឡើងកាន់តំណែងមកម្ល៉េះ, រុស្ស៊ីតែងបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនចង់ឃើញអ៊ុយក្រែនចូលណាតូទេ ប៉ុន្តែហេតុអ្វីបានជាលោក បៃដិន នៅតែមិនដឹងអី ហើយទទូចថា ទីក្រុងកៀវ គួរតែចូលរួមជាមួយណាតូទៀត!

សូមជម្រាបថា តាមពិតទៅ អ៊ុយក្រែន​ប្រាថ្នា​ក្លាយ​ជា​សមាជិក​ណាតូ​ពេញសិទ្ធិ​ជា​យូរ​មក​ហើយ ហើយថែមទាំង​បាន​ដាក់​ពាក្យ​ចូល​ជា​ផ្លូវ​ការ​កាលពី​​ឆ្នាំ២០២២ទៀតផង បន្ទាប់​ពី​អតីត​តំបន់​ចំនួន ៤ របស់​ខ្លួន បោះឆ្នោតចូលរួមជាមួយរុស្ស៊ី។

យ៉ាងណា រឿងនេះត្រូវបានសមាជិកមួយចំនួនបដិសេធ ដោយអះអាងថា សមាជិកភាពរបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់ខ្លាំង ហើយរុស្ស៊ី តែងប្រឆាំងយ៉ាងដាច់អហង្ការ ដោយអះអាងថា វានឹងបង្កហានិភ័យដល់សន្តិសុខរបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយ ត្រាំ-ពូទីន ជជែក​គ្នា ប្រទេស​ធំៗ​នៅ​អឺរ៉ុបចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​អ៊ុយក្រែន​ទ្វេ​ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម