Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីចាប់ផ្តើម​កំណត់អាយុដែល​អាច​ប្រើប្រាស់​បណ្ដាញ​សង្គម ដូច​អូស្រ្តាលីដែរ​

បានផុស

នៅ

បន្ទាប់ពីមានការហាមប្រាមរបស់ប្រទេសអូស្ត្រាលី​ដ៏​មានឥទ្ធិពល​ ឥណ្ឌូណេស៊ីដែលស្ថិត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដូចគ្នា​ក៏កំពុងកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថល លោក Meutya Hafid បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់​ចេញ​​ផែនការនេះជាលើកដំបូងកាលពីខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញគោលនយោបាយការពារកុមារ​នៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ២៨០លាននាក់នេះ ខណៈនៅទូទាំងប្រទេសឥណ្ឌូណេស៊ី គ្រួសាររាប់មិនអស់ក៏កំពុងមានការពិភាក្សាអំពីផលប៉ះពាល់នៃបណ្ដាញសង្គមទៅលើកូនៗរបស់ពួកគេ។

ទោះបីជារដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មិនទាន់បានប្រកាសអំពីការកំណត់អាយុជាក់លាក់ក៏ដោយ ក៏មន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទប្បញ្ញត្តិកាន់តែរឹងមាំដើម្បីការពារអនីតិជនពីគ្រោះថ្នាក់ខាងរាងកាយ ផ្លូវចិត្ត ឬសីលធម៌។ មុនឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីនេះ ឥណ្ឌូណេស៊ីបានចេញសេចក្ដីណែនាំពីការកំណត់អាយុនេះជាមុន និងកំពុងធ្វើសេចក្ដីព្រៀងច្បាប់។

(រូបភាព៖ Ann)

យោងតាមសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ី ប្រហែល១៣៩លាននាក់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយស្ទើរតែពាក់កណ្តាលនៃកុមារដែលមានអាយុក្រោម១២ឆ្នាំអាចចូលប្រើវេទិកាដូចជា TikTok, Instagram និង Facebook។

លោក Gatra Priyandita អ្នកវិភាគជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអ៊ីនធឺណិត និងសន្តិសុខនៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានឲ្យដឹងថា អ្នកប្រើប្រាស់ Gen Z ដែលមានអាយុពី១២ទៅ២៧ឆ្នាំមានអត្រាប្រើប្រាស់អ៊ីនធឺណិតខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺ ៨៧ភាគរយ ដោយពួកគេភាគច្រើនសកម្មនៅលើ TikTok និង Instagram ដែលទាំងពីរនេះមានអ្នកប្រើប្រាស់ច្រើនជាង ១១០លាននាក់នៅក្នុងប្រទេស។ ចំណែក Gen Alpha (មនុស្សមនុស្សដែលកើតក្រោយឆ្នាំ២០១០) ក៏មានការប្រើប្រាស់ច្រើនផងដែរ ដូចនេះការចាកចេញរបស់ពួកគេពីបណ្ដាញ​សង្គមទាំងនេះអាចនឹងបាត់បង់អ្នកតាមដានយ៉ាងច្រើន។

នៅឆ្នាំ២០២២ រដ្ឋាភិបាលបានគំរាមបិទ Google, Facebook, Twitter និង Instagram ប្រសិនបើពួកគេមិនបានចុះឈ្មោះជាមួយក្រសួងទំនាក់ទំនង។ អាជ្ញាធរក៏បានបិទវេទិកាស្ទ្រីមដ៏ពេញនិយម Netflix ពីឆ្នាំ២០១៦ ដល់ ២០២០ ដោយសារភ័យខ្លាចថា ​កម្មវិធី​​នេះបានផ្សព្វផ្សាយមាតិកាមិនសមរម្យដូចជារូបភាពអាសអាភាស និងបានហា​ម​ TikTok ក្នុងឆ្នាំ ២០១៨។

ការស្នើសុំកំណត់អាយុប្រើប្រាស់បណ្ដាញសង្គមរបស់ឥណ្ឌូណេស៊ីកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានៅក្នុងប្រទេសអូស្ត្រាលីដែរ ដែលកាលពីខែវិច្ឆិកាបានក្លាយជាប្រទេសដំបូងគេហាមឃាត់ក្មេងអាយុក្រោម១៦ឆ្នាំពីការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្រោមច្បាប់របស់ប្រទេសអូស្ត្រាលី ​កម្មវិធី​ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok និង Instagram ជាដើម​ ប្រឈមនឹងការផាកពិន័យរហូតដល់៣២លានដុល្លារ ប្រសិនបើពួកគេមិនអនុវត្តលក្ខខណ្ឌអាយុ៕

(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម