Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ស្លាប់​​ឡើង​ដល់​២៣១​​នាក់​​តាំង​ពី​រដ្ឋប្រហារ​១​កុម្ភៈ​នៅ​មីយ៉ាន់ម៉ា​គិត​ទាំង​​១១​នាក់​ម្សិល​មិញ

បានផុស

នៅ

នៅ​ថ្ងៃ​សុក្រ ម្សិល​មិញ​ហោច​ណាស់​មនុស្ស​១១​នាក់​ត្រូវ​បាន​សម្លាប់​ដោយកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​នៅ​​ភាគ​ខាង​ត្បូង​​រដ្ឋ​សាន​ យ៉ាំងហ្គោន និង​ម៉ាន់ដាឡាយ​ ដែល​ធ្វើ​ឲ្យ​តួ​លេខ​​អ្នក​ស្លាប់​​ទូទាំង​ប្រទេស​កើន​ឡើង​ដល់ ២៣១​នាក់​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​ដ៏​ច្រើន​នេះ​ត្រូវ​បាន​គេ​គិត​ថា​នឹង​កើន​ឡើង​​​ថែម​ទៀត  ពី​ព្រោះមាន​អ្នក​របួស​ធ្ងន់​ជា​ច្រើន​​​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សារបស់​របប​យោធា​​លើ​បាតុករ​​ដោយ​សន្តិវិធី។

តំបន់​ Aungban ភាគ​ខាង​ត្បូង​រដ្ឋ​សាន​ ហោច​ណាស់​មនុស្ស​៨​នាក់​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​​ទាហាន និង​ប៉ូលិស​បាញ់​គ្រាប់​ពិត​​​​លើ​ហ្វូង​តវ៉ា​មួយ​ក្រុមប្រឆាំង​នឹង​រដ្ឋ​ប្រហារ។ អ្នក​តវ៉ា​ជា​ច្រើន​បាន​របួស​ធ្ងន់​ធ្ងរ​ក្នុង​ការ​បាញ់​ប្រហារ​នោះ។

យោង​តាម​ប្រភព​ក្នុង​ស្រុក​ថា ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង​ប្រហែល​ជា​ម៉ោង​៩​ព្រឹក និង​បន្ត​រហូត​ដល់​ល្ងាច។ ក្រុម​ប៉ូលិសស​ដែល​ស្លៀក​ពាក់​ស៊ីវិល​​ស្ថិត​ក្នុង​ចំណោម​កម្លាំង​សន្តិសុខ​បាន​បាញ់​ទៅ​លើ​ហ្វូង​តវ៉ា។ បុរស​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​ក្បាល​ត្រូវ​បាន​​ទាញ​ចេញ​​ដោយ​ទាហាន និង​ប៉ូលិស​ មុន​ពេល​គេ​ស្គាល់​អត្ត​សញ្ញាណ។ អ្នក​តវា​ប្រហែល​ជា​២០​នាក់​ត្រូវបាន​ចាប់​ខ្លួន និង​ជា​ច្រើន​នាក់​របួស។​

នៅ​រដ្ឋហ្គាយ៉ា ឆ្មប​ និងអ្នក​តវ៉ា​អាយុ​៤៧​ឆ្នាំ​ឈ្មោះ U Shan Pu ត្រូវ​បាន​បាញ់ចំ​ដោយ​គ្រាប់​ពិត​នៅ​ក្នុង​ការ​បង្ក្រាប​ហិង្សា​​ ហើយ​ប្រហែល​ជា​ម៉ោង​២​រសៀល​ក៏​បាន​ស្លាប់។ ក្នុង​ការ​បង្ក្រាប​នោះ​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

បុរស​អាយុ​២៧​ឆ្នាំ​ឈ្មោះ Aung Ko Ko Khant មក​ពី​តំបន់​ Myingyan ក្នុង​ទី​ក្រុង​ម៉ាន់ដាឡាយ​ក៏​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ បន្ទាប់​ពី​គាត់​ត្រូវ​ប៉ូលិស​បាញ់​ចំ​មុខ​​នៅ​ក្នុង​ការ​បង្ក្រាបកាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា។ ពេល​នោះអ្នក​តវ៉ា​៦​នាក់ មាន​ទាំង​​ក្មេង​ជំទង់​៤​នាក់​ត្រូវ​បាន​សម្លាប់ និង​របួស​ជា​ច្រើន​នាក់។

នៅ​ទី​ក្រុងយ៉ាំង​ហ្គោន ដែល​ជា​កន្លែង​មាន​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ អ្នក​តវ៉ា​​ក្មេង​ៗ​ចេញ​តវ៉ា​ពេញ​ផ្លូវ​កាល​ពី​ថ្ងៃ​សុក្រ ម្សិល​មិញ។

ប៉ូលិស​ និង​ទាហាន​ថែម​ទាំង​ទម្លុះ​ចូល​ទៅ​ក្នុង​ផ្ទះតាម​ភូមិ​នៅ​តំបន់ South Dagon នៅ​ពេល​ល្ងាច។ តាម​របាយការណ៍​​ក្នុង​ស្រុក​ថា ហោច​ណាស់​​អ្នក​ភូមិ​២​នាក់​ត្រូវ​បាន​បាញ់​ស្លាប់។ ម្នាក់​ស្លាប់​​​នៅ​កន្លែង បន្ទាប់​ពី​បាញ់ចំ​ក្បាល។

ឯក​អគ្គរដ្ឋទូត​អន្តរជាតិ​​ជា​ច្រើន​នាក់​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ​ថា ហិង្សា​ឃោឃៅ​ប្រឆាំង​នឹង​ជន​ស៊ីវិល​ដោយ​កម្លាំង​សន្តិសុខ​នៅ Hlaing Tharyar និង​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​​ជា​រឿយ​ៗ​ស្ថិត​ស្ថិត​​ក្រោម​​ភាព​ងងិត​គឺ​ជា​អសីលធម៌ និង​មិន​អាច​ប្រកែក​បាន។

សេចក្តី​ថ្លែងការណ៍​លើក​ឡើង​ថា ៖«យើង​សូម​អំពាវ​នាវ​​​ដល់​យោធា​មីយ៉ាន់​ម៉ា​ឲ្យ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជា​ជន​មីយ៉ាន់ម៉ា ដោះ​លែង​អ្នក​ជាប់​ឃុំ លើក​លែង​ច្បាប់​អាជ្ញាសឹក និង​បញ្ឈប់​​ភាព​អាសន្ន​ទូទាំង​ប្រទេស ដកបំរាមរឹត​ត្បិត​​ទូរគមនាគមន៍ និង​ស្តារ​​រដ្ឋាភិបាល​​ជាប់​​ឆ្នោត​ដោយ​លទ្ធិ​ប្រជា​ធិបតេយ្យ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៧ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

សន្តិសុខសង្គម២ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

Sokha Hotels

ព័ត៌មានពេញនិយម