ព័ត៌មានអន្ដរជាតិ
រថយន្តបុកហ្វូងមនុស្សក្នុងទីក្រុង Munich បណ្តាលឱ្យរងរបួសរាប់សិប
មនុស្សយ៉ាងហោចណាស់៣០នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកចូលបុកហ្វូងមនុស្សក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ មួយសប្តាហ៍មុនការបោះឆ្នោតសហព័ន្ធរបស់ប្រទេសដែលមានសេដ្ឋកិច្ចរីកលួតលាស់បំផុតនៅអឺរ៉ុបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBCនៅថ្ងៃទី១៤ខែកុម្ភៈនេះ។

ប៉ូលិសបាននិយាយថាជនសង្ស័យបើកបររថយន្តម៉ាក Cooper ធុនតូចគឺជាជនចំណាកស្រុកជនជាតិអាហ្វហ្គានីស្ថានអាយុ ២៤ឆ្នាំហើយត្រូវបានគេកំណត់អត្តសញ្ញាណមានឈ្មោះ Farhad N. និងត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ។
ដំបូងរថយន្តនេះត្រូវបានគេឃើញចូលទៅជិតរថយន្តប៉ូលិសនៅឯការប្រមូលផ្តុំគ្នានៅ Dachauer Strasse មុនពេលបង្កើនល្បឿនហើយបើកចូលទៅក្នុងហ្វូងមនុស្ស។ ប៉ូលិសបានបាញ់ទៅលើរថយន្ត មុនពេលឃាត់ខ្លួនបុរសនោះ។ ការស៊ើបអង្កេតចង្អុលបង្ហាញថាជនសង្ស័យមាន «ប្រវត្តិជ្រុលនិយម» គាំទ្រក្រុមជីហាដ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ ជនសង្ស័យបានមកប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៦ ជាអនីតិជន ហើយការស្នើសុំសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានបដិសេធនៅឆ្នាំបន្ទាប់។ គាត់ត្រូវបានគេកំណត់ថានឹងត្រូវនិរទេសនៅឆ្នាំ ២០២០ ប៉ុន្តែក្រោយមកមិនត្រូវបានគេបង្ខំឱ្យចាកចេញពីប្រទេសអាឡឺម៉ង់ទេ ដោយសារការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសអាឡឺម៉ង់ ដែលមានការចោទប្រកាន់មួយចំនួនថាប្រព្រឹត្តដោយជនអន្តោប្រវេសន៍។ វាក៏បានកើតឡើងនៅមុនថ្ងៃនៃសន្និសីទសន្តិសុខទីក្រុង Munich ជាមួយមេដឹកនាំពិភពលោក រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance ផងដែរ។
ហេតុការណ៍នេះក៏បានធ្វើឲ្យប្រជាជនអាល្លឺម៉ង់ នឹកឃើញភ្លាមៗទៅដល់ការវាយប្រហារលើទីផ្សារនៅថ្ងៃបុណ្យណូអែលក្នុងទីក្រុង Magdeburg តិចជាងពីរខែមុន ដែលបានសម្លាប់មនុស្ស ៦ នាក់ និង ៣០០ នាក់ផ្សេងទៀតរងរបួស៕



អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ