Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះ​ការដ្ឋាន​សំណង់​នៅ​កូរ៉េខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច៦នាក់​ស្លាប់

បានផុស

នៅ

អគ្គីភ័យឆាបឆេះការដ្ឋានសាងសង់​សំណង់​រីសតមួយក្នុងទីក្រុង​​​មាត់សមុទ្រ​ «Busan» នៅភាគខាងត្បូង​​ប្រទេសកូរ៉េខាងត្បូង​បានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៤ខែកុម្ភៈនេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hong Moon-shik ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យស្រុក Busan Gijang បាននិយាយថា កម្មករ​ប្រហែល ១០០នាក់បានគ្រប់គ្រងការជម្លៀសចេញពីកន្លែងនោះ ខណៈដែល១៤នាក់ផ្សេងទៀតត្រូវបាន​ជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រពីកំពូលនៃការដ្ឋាន។

ភ្លើងនេះត្រូវបានគេរាយការណ៍ថាបានឆេះនៅវេលាម៉ោងប្រហែល១០និង២០នាទីព្រឹក។ ក្រុមអ្នកពន្លត់អគ្គីភ័យរាប់រយនាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងនោះ ដើម្បីពន្លត់ភ្លើងយ៉ាងសន្ធោសន្ធៅ។ មនុស្សចំនួន៦នាក់ត្រូវបានគេរកឃើញសន្លប់នៅជាន់ទី១ នៅជិតកន្លែងដែលអគ្គីភ័យចាប់ផ្តើម។ អ្នក​ទាំង​៦​នាក់​​នោះ​ក្រោយ​មក​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​​នៅ​មន្ទីរពេទ្យ។ លើសពីនេះយ៉ាងហោចណាស់មនុស្ស ២៥នាក់ផ្សេងទៀតបានរងរបួសស្រាល។

ពាក់ព័ន្ធបញ្ហានេះភ្លាមៗ​បន្ទាប់ពី​មាន​ការ​ឆាបឆេះ ប្រធានាធិបតី​ស្តីទី​របស់​ប្រទេស​លោក Choi Sang-mok ក៏បាន​ណែនាំ​ដល់​មន្ត្រី​ឱ្យ​ពង្រាយបុគ្គលិក និង​ឧបករណ៍​ដែល​មាន​ទាំងអស់ដើម្បី​ពន្លត់​ភ្លើង។ មកដល់ពេលនេះ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​៕

(រូបភាព៖ PTI)
(រូបភាព៖ The Times of India)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ២ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម