ព័ត៌មានអន្ដរជាតិ
យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស
យន្តហោះទ័ពអាកាសអាមេរិកដឹករដ្ឋមន្ត្រីការបរទេស Marco Rubio ទៅចូលរួមជំនួបកំពូលនៅប្រទេសអាល្លឺម៉ង់ បានជួបបញ្ហាបច្ចេកទេសលើអាកាស ហើយត្រូវហោះបកមកអាកាសយានដ្ឋាន Joint Base Andrews វិញ ជាបន្ទាន់។

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃសុក្រទី១៤ខែកុម្ភៈឆ្នាំ២០២៥, យន្តហោះដែលមានបញ្ហាគឺជាប្រភេទ Boeing C-32 ដោយគេឃើញមានស្នាមប្រេះនៅត្រង់កញ្ចក់កាប៊ីន ខណៈអ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Tammy Bruce ប្រាប់អ្នកសារព័ត៌មានថា យន្តហោះនេះជួបបញ្ហាក្រោយហោះបាន៩០នាទី រួចក៏ហោះបកមកវិញ ហើយចុះចតដោយសុវត្ថិភាពនៅមុនម៉ោង១០យប់ (ម៉ោងនៅអាមេរិក)។
ក្រោយជួបបញ្ហានេះ គេមិនដឹងថាតើ លោក Rubio នឹងទៅទាន់សម្រាប់កិច្ចប្រជុំតាមការគ្រោងទុកជាមួយអនុប្រធានាធិបតីអាមេរិក JD Vance និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដើម្បីពិភាក្សាគ្នាអំពីវិបត្តិសង្គ្រាមរុស្ស៊ី ដែរឬអត់។

សូមបញ្ជាក់ជាថ្មី សន្និសីទសន្តិសុខទីក្រុង Munich (MSC) ឆ្នាំ២០២៥ បានចាប់ផ្តើមក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ដោយទីកន្លែងរៀបចំគឺសណ្ឋាគារ Bayerischer Hof។
សន្និសីទឆ្នាំនេះ កើតឡើងស្របពេល ពិភពលោកកំពុងញាំញីដោយព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដូចជាការចាប់ផ្តើមនៃរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងការបោះឆ្នោតសភាអាល្លឺម៉ង់ក្នុងខែកុម្ភៈនេះឯង។
មេដឹកនាំជាន់ខ្ពស់ជាង៥០០នាក់មកពីជាង៧០ប្រទេស នឹងចូលរួមក្នុងសន្និសីទឆ្នាំនេះ ហើយបុគ្គលដែលគេចាប់អារម្មណ៍បំផុតគឺ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy, អនុប្រធានាធិបតីអាមេរិក JD Vance និងមេដឹកនាំគណបក្សប្រឆាំងអាល្លឺម៉ង់ និងជាបេក្ខជនអធិការបតីដ៏មានសក្តានុពលគឺលោក Friedrich Merz។
គ្មានអ្វីត្រូវសង្ស័យឡើយ ប្រធានបទសំខាន់ឆ្នាំនេះ នឹងនៅតែជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដដែល ខណៈប្រធានបទធំផ្សេងទៀតមានដូចជា ទំនាក់ទំនងអាមេរិក-ចិន, ការគំរាមកំហែងសន្តិសុខទាក់ទងនឹងអាកាសធាតុ, តួនាទីរបស់អង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងពិភពលោកដែលកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកច្រានចោលការរិះគន់ដែលថា រដ្ឋបាលត្រាំក្បត់សម្ព័ន្ធមិត្ត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ