Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំទាស់​ដាច់អហង្ការ​ចំពោះ​ការ​ដាក់​ពង្រាយ​មីស៊ីល​អាមេរិក​លើ​ទឹក​ដី​ហ្វីលីពីន

បានផុស

នៅ

ប្រទេសចិន បានប្រឆាំងយ៉ាងខ្លាំងចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon របស់អាមេរិកនៅ​​លើ​ទឹក​ដី​ហ្វីលីពីន ដោយចោទប្រកាន់ប្រទេសនេះថាបានបង្កើនភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ប្រព័ន្ធ​មីស៊ីល Typhon (រូបថត៖ Philstar)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ចិន ​បាន​អំពាវនាវ​នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ​​ឲ្យ​ហ្វីលីពីន​ដក​ប្រព័ន្ធ​​មីស៊ីល​​ចេញ​ ដោយ​ព្រមាន​ថា​បើ​មិន​ដូច្នោះ វា​​នឹង​នាំ​ឲ្យ​មាន​ការ​​ប្រកួត​ប្រជែង​​សព្វាវុធ និង​បំផ្លាញ​ស្ថិរភាព​ក្នុង​តំបន់។

ក្រសួងការបរទេសចិន បានបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk និង​មីស៊ីល SM-6 បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។ ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដែលបានធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែតានតឹងជាមួយទីក្រុងប៉េកាំង ជាពិសេសលើជម្លោះ​ដែន​ទឹក​នៅសមុទ្រចិនខាងត្បូង។

មីស៊ីល Tomahawk អាចបាញ់ដល់គោលដៅទាំងក្នុង​ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី ពីហ្វីលីពីន ខណៈដែល​មីស៊ីល SM-6 អាចវាយប្រហារគោលដៅអាកាស ឬ​លើ​សមុទ្របានចម្ងាយជាង ២០០​គីឡូម៉ែត្រ។

ប្រព័ន្ធ​មីស៊ីល Typhon ត្រូវ​បាន​ដាក់​ពង្រាយ​លើ​ទឹក​ដី​ហ្វីលីពីន កាល​ពី​ខែ​មេសា​ឆ្នាំ​២០២៤ អំឡុង​ការ​ចូលរួម​សមុទ្ធ​រួម​គ្នា​​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ។

ជាការឆ្លើយតបទៅនឹងភាពតានតឹងដែលកំពុងកើនឡើង ហ្វីលីពីនបានការពារសិទ្ធិរបស់ខ្លួនក្នុង​​ការ​ដាក់​ពង្រាយ​ប្រព័ន្ធមីស៊ីលរបស់​អាមេរិក ដោយអះអាងថា ការរៀបចំនេះស្របតាមតម្រូវការសន្តិសុខរបស់ខ្លួន។ ទោះបីជាមានការជំទាស់ពី​ចិនក៏ដោយ ក៏មន្ត្រីហ្វីលីពីនបានសង្កត់ធ្ងន់ថា ប្រទេសខ្លួន​នឹងបន្តពង្រឹងសមត្ថភាពការពារជាមួយនឹងការគាំទ្រពីសម្ព័ន្ធមិត្ត​អាមេរិក។

ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon គឺជា​បញ្ហា​ថ្មីមួយនៅក្នុង​ភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញរវាង​ចិន អាមេរិក និងហ្វីលីពីន ជាមួយនឹងផលប៉ះពាល់ដ៏​ធំធេង​សម្រាប់ការចូលរួមផ្នែកយោធានាពេលអនាគតនៅក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម