Connect with us

ព័ត៌មានអន្ដរជាតិ

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

បានផុស

នៅ

ក្នុង​ដំណើរ​ចូល​រួ​ម​កិច្ច​ប្រជុំ​សន្និសីទ​សន្តិសុខ​​នៅ​ទីក្រុង​មុយនិកប្រទេសអាល្លឺម៉ង់ អនុប្រធានាធិបតី JD Vance ​បាន​អះអាង​ជាថ្មី​នៅថ្ងៃសុក្រថា សហភាពអឺរ៉ុប និង​​ ​អង្គការ​សម្ព័ន្ធ​មិត្ត​​យោធា​ NATO នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក។​​ យោង​​ការ​ផ្សាយ​របស់​ CNN​។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក JD Vance ថ្លែង​នៅ​ទីស្នាក់ការ​អង្គការណាតូ​។​ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​អះអាងជាថ្មី​របស់​​​​ថ្នាក់​ដឹកនាំ​កំពូល​​​​​ទី២​របស់​សហរដ្ឋអាមេរិក ​កើត​ឡើង​​ក្រោយ​ពេល​មាន​ការ​រិះគន់​ខ្លាំង​ៗ​ដែល​ថា ​​ការ​​​សន្ទនា​តាមទូរស័ព្ទ​របស់ប្រធានា​​ធិបតី​​ ដូណាល់ ត្រាំ និង ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ​​លើ​បញ្ហា​សន្តិភាព​អ៊ុយក្រែន​ គឺ​ជាការំលង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ និ​ង​ប្រទេសភាគី​​​ជម្លោះ​គឺ​អ៊ុយក្រែន​។​

សន្និសិទសន្តិសុខទីក្រុង Munich ​ក្នុង​ប្រទេសអាល្លឺម៉ង់​ចាប់​ពីថ្ងៃសុក្រទី​១៤​​ដល់​ថ្ងៃទី​១៦​ខែ​កុម្ភៈ​នេះ ​ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​សំខាន់​ៗ​របស់​អឹរ៉ុប​​ អង្គការ​ណា​តូ និង​មេ​ដឹកនាំ​​នៃ​ប្រទេសជាច្រើន​ទៀត ដោយ​​បញ្ហា​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវ​​បាន​រំពឹងថានឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សា​​ក្នុងសន្និសីទ​​នេះ​​។

​CNN ​បាន​ស្រង់​សម្តី​អនុ​ប្រធានាធិបតី Vance ដូច​​និយាយថា «អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក NATO គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ … ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដថា NATO ពិតជាត្រូវបានបង្កើតឡើងសម្រាប់ពេលអនាគត ហើយផ្នែកមួយនៃការធានាថា NATO ធ្វើការចែករំលែកបន្ទុកតិចតួចបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ដូច្នេះសហរដ្ឋអាមេរិកអាចផ្តោតលើបញ្ហាប្រឈមមួយចំនួនរបស់យើងនៅក្នុងតំបន់អាស៊ីបូព៌ា»​​។

កា​រថ្លែង​របស់អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិក ​បានបន្ទរ​​​ឡើងដែលធ្វើឡើងដោយសមាជិកដទៃទៀតនៃរដ្ឋបាលរបស់​ប្រធានាធិបតី​ត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអាមេរិក​​កំពុងស្វែងរកការផ្លាស់ប្តូរដ៏​ខ្លាំងក្លា​មួយ​​​នៃគោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងទ្វីបអឺរ៉ុប​រាប់ទសវត្សរ៍​មក​ហើយ​ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងមិនផ្តល់អាទិភាពដល់សន្តិសុខអឺរ៉ុបទៀតទេ ហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើព្រំដែនរបស់ខ្លួន និងការ​ប្រឈម​​ជាមួយប្រទេសចិនដើម្បីត្រួតត្រា។

 អនុប្រធានាធិបតី Vance ​​​ត្រូវ​បានស្រង់​សម្តី​ ដោយ​ CNN ដូច​និយាយថា៖«ពិតណាស់ យើងនឹងនិយាយ​អំពី NATO ជាពិសេសបំណងប្រាថ្នារបស់ប្រធានាធិបតីចង់ឃើញ NATO ចំណាយធនធានបន្តិចបន្ថែម​ទៀតលើវិស័យការពារជាតិ។ យើងនឹងនិយាយជាការពិតណាស់អំពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនិងរបៀប​នាំវាទៅរកការចរចា ហើយខ្ញុំប្រាកដថា យើងនឹងនិយាយអំពីផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការផងដែរ»​។

តាម​ការ​គ្រោង​ទុក​ អនុ​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក JD Vance គ្រោងនឹងជួបជាមួយប្រធានា​ធិបតីអ៊ុយក្រែន ​លោក​ Volodymyr Zelensky នៅ​ក្នុង​ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ​​យោង​តាមការ​ផ្សាយ​របស់​​ Kyiv Post ​​ការ​ជួប​នោះ​​​​មិន​មាន​ប្រតិភូ​​រុស្ស៊ី​ដូច​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អះអា​​ង​ក្នុងជំនួប​​ជាមួយ​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi នៅ​ទីក្រុង​វ៉ាស៊ីតោន​នោះទេ៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២៣ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម