ព័ត៌មានអន្ដរជាតិ
បំផ្ទុះគ្រាប់លើរថយន្តដឹកកម្មកររ៉ែនៅភាគនិរតីប្រទេសប៉ាគីស្ថានសម្លាប់មនុស្ស១១នាក់
ហេតុការណ៍បំផ្ទុះគ្រាប់បែកតាមដងផ្លូវលើរថយន្តដឹកកម្មករជីករ៉ែធ្យូងថ្មនៅភាគនិរតីប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងប្រាំនាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៥ខែកុម្ភៈ។

ការវាយប្រហារនេះបានកើតឡើងនៅ Harnai ស្រុកមួយក្នុងខេត្ត Balochistan។ ប៉ូលិសបានដឹកអ្នកស្លាប់ និងអ្នករបួសទៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យបានទទួលសាកសព៩នាក់ ហើយពីរនាក់ទៀតដែលរងរបួសធ្ងន់ធ្ងរបានស្លាប់នៅមន្ទីរពេទ្យ និងមនុស្សពីរនាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
អាជ្ញាធរ បាននិយាយថា ជនរងគ្រោះមកពីជ្រលងភ្នំ Swat ភាគពាយ័ព្យរបស់ប្រទេស និងតំបន់ផ្សេងទៀតនៅក្នុងខេត្ត Khyber Pakhtunkhwa ដែលមានការកើនឡើងនៃការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ូលិសកំពុងធ្វើការស៉ើបអង្គេតរកអ្នកដែលនៅពីក្រោយហេតុការណ៍នេះ។

រដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi និងអាជ្ញាធរខេត្ត បានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយ បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន និងប៉ូលិសតាមដាន និងចាប់ខ្លួនអ្នកដែលរៀបចំការវាយប្រហារ និងសម្លាប់កម្មករស្លូតត្រង់បែបនេះ។ ទោះបីជាគ្មាននរណាម្នាក់អះអាងទទួលខុសត្រូវក៏ដោយ ក៏ការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមផ្តាច់ខ្លួនរបស់កងទ័ពរំដោះ Baloch ដែលរដ្ឋាភិបាលធ្លាប់បានចោទប្រកាន់ចំពោះការវាយប្រហារបែបនេះពីមុនទៅលើកម្មករ។
គួរបញ្ជាក់ថា ខេត្ត Balochistan ដែលសម្បូរទៅដោយប្រេង និងសារធាតុរ៉ែ មានការបះបោរដ៏យូរអង្វែង ជាមួយនឹងក្រុមបំបែកខ្លួនជាច្រើន បានធ្វើការវាយប្រហារ សំដៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលក្នុងការស្វែងរកឯករាជ្យភាពរបស់ពួកគេ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល