ព័ត៌មានអន្ដរជាតិ
ក្រោយផ្តាច់ភ្លើងនិងអ៊ីនធឺណិតនៅព្រំដែនមីយ៉ាន់ម៉ា ថៃត្រៀមធ្វើដូចគ្នានៅព្រំដែនកម្ពុជា
ប្រទេសថៃបានរៀបចំកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីដល់ក្រុងប៉ោយប៉ែតក្នុងប្រទេសកម្ពុជា ប្រសិនបើវាជាតម្រូវការចាំបាច់ដើម្បីរារាំងក្រុមជនឆបោកដែលបានរត់គេចពីប្រទេសមីយ៉ាន់ម៉ាមកបង្កើតមូលដ្ឋាននៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៥ខែកុម្ភៈនេះ។

ក្នុងអំឡុងទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Vechayachai បានពិនិត្យមើលថាតើប្រទេសថៃនឹងឆ្លើយតបយ៉ាងណា ប្រសិនបើក្រុមជនឆបោក Call-center ត្រូវផ្លាស់ទីពីប្រទេសមីយ៉ាន់ម៉ាមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា។
លោកថា ការត្រៀមរៀបចំត្រូវបានធ្វើឡើងរួចហើយ ដើម្បីបង្អាក់ប្រតិបត្តិការឆបោកក្នុងតំបន់ ប៉ុន្តែលោកមិនអាចបញ្ជាក់បាន ថាតើវិធានការនេះដូចគ្នាដែលប្រើនៅតាមព្រំដែនមីយ៉ាន់ម៉ាឬយ៉ាងណានោះទេ ដោយសារស្ថានការណ៍នៅកម្ពុជាខុសគ្នា។
លោក បញ្ជាក់ថា សកម្មភាពទាំងនោះដែលរួមមានកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីនធឺណិត និងប្រេងឥន្ធនៈមិនទាន់បានអនុវត្តនៅឡើយទេ ព្រោះលោកកំពុងរកពេលវេលាបន្ថែមទៀតសម្រាប់ការបន្តអនុវត្តវិធានការបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាសិន។
គួរបញ្ជាក់ថាប្រទេសថៃបានចាប់ផ្ដើមចំណាត់ការកាត់ផ្ដាច់ចរន្តអគ្គិសនី សេវាអ៊ីធឺណិតនិង ប្រេងឥន្ធនៈកាន់តំបន់តំបន់៣នៅតាមព្រំដែនមីយ៉ាន់ម៉ាថៃដើម្បីជាការគម្រាមឲ្យមីយ៉ាន់ម៉ាបង្ក្រាបក្រុមឆបោក Call-Center។ ជាលទ្ធផលមកដល់ពេលនេះថៃបានទទួលជនរងគ្រោះប្រមាណ៧០០០នាក់និងកំពុងដំណើរការធ្វើមាតុភូមិនិវត្តន៍ពួគគេទៅកាន់ប្រទេសកំណើតវិញ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី