Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

បានផុស

នៅ

ថ្លែងក្នុងស​ន្និសីទសន្តិសុខទីក្រុង Munich នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិរុស្ស៊ីតែម្នាក់គត់ដែលគាត់នឹងចរចាជាមួយគឺប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្រៅពីហ្នឹងគាត់មិនពិភាក្សាជាមួយឡើយ។

លោក ហ្សេលេនស្គី នៅអាល្លឺម៉ង់ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកហ្សេលេនស្គី ថ្លែងប្រាប់មេដឹកនាំពិភពលោកដែលជួបជុំគ្នានៅប្រទេសអាល្លឺម៉ង់ថា លោកនឹងមិនជួបជនជាតិរុស្ស៊ីណាទាំងអស់ក្រៅពី ពូទីន។ លោកនឹងមិនទទួលយកកិច្ចសម្របសម្រួលណាទាំងអស់បើគ្មានលោកពូទីនចូលរួម ហើយសង្ឃឹមថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងនៅខាងទីក្រុងកៀវ។

យ៉ាងណាក្តី ជុំវិញការចរចាបញ្ចប់សង្គ្រាម ជាពិសេសកិច្ច​ពិភាក្សា​ចតុភាគី​រវាង​សហរដ្ឋ​អាមេរិក អ៊ុយក្រែន រុស្ស៊ី និង​សហភាព​អឺរ៉ុប, រដ្ឋាភិបាល​រុស្ស៊ី​លើកឡើង​ថា មេ​ដឹក​នាំ​​អ៊ុយក្រែន គ្មានសិទ្ធចូលរួមឡើយ។

លោក ពូទីន (រូបថត៖ Reuters)

ទីក្រុងមូស្គូ បាននិយាយដដែលៗ​ថា អាណត្តិ​​រយៈ​ពេល​៥​ឆ្នាំ​​ជា​ប្រធានាធិបតី​អ៊ុយក្រែន​របស់​​លោក ហ្សេលេនស្គី បានផុតកំណត់​ទៅ​ហើយ គង់​តែ​មាន​ច្បាប់អាជ្ញាសឹក​ទេ​ទើប​លោក​អាច​នៅ​បន្ត​កាន់​តំណែង​នេះ​បាន ហេតុដូច្នោះ​ហើយ​លោក​ ហ្សេលេនស្គី មិនមានសិទ្ធិអំណាចផ្លូវច្បាប់​ត្រឹមត្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។

ដោយឡែកសម្រាប់ជំនួបទ្វេភាគី គណៈប្រតិភូអ៊ុយក្រែននិងសហរដ្ឋអាមេរិក បានពិភាក្សាគ្នារួចទៅហើយនៅទីក្រុង Munich ស្តីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។

ក្នុងអំឡុងពេលនោះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី ដោយប្រធានាធិបតីអ៊ុយក្រែន បានលើក​ឡើង​ថា ទីក្រុងកៀវ ត្រូវតែទទួលបានការធានាសន្តិសុខ មុនពេលចូលរួមក្នុងការចរចាជាមួយរុស្ស៊ី ដើម្បីចៀសវាងការឈ្លានពានបន្ថែម​ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ហ្សេលេនស្គី៖ អ៊ុយក្រែនសង្ឃឹម​រស់​តិច បើ​គ្មាន​ការ​គាំទ្រ​ពី​អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម