ព័ត៌មានអន្ដរជាតិ
ថៃ កាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកនៅត្រឹម១០ថ្ងៃ ចាប់ពីខែក្រោយទៅ
រយៈពេលនៃការធ្វើចត្តាឡីស័កសម្រាប់ទាំងជនជាតិថៃនិងបរទេសដែលចូលប្រទេសនេះ នឹងត្រូវកាត់បន្ថយពី១៤ថ្ងៃមកនៅត្រឹម១០ថ្ងៃ ចាប់ពីថ្ងៃទី១ខែមេសាទៅ ដែលនេះជាផ្នែកមួយនៃផែនការប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១ខែតុលាទៅ។
ផែនការនេះ គឺជាផ្នែកមួយនៃគោលការណ៍បីដំណាក់កាល ដើម្បីបន្ធូរបន្ថយវិធានការកូវីដ។
លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីម្សិលមិញថា ចាប់ពីថ្ងៃទី១ខែមេសាដល់ថ្ងៃទី៣០ខែកញ្ញា ការមកដល់ដោយគ្មានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង (VC) និងវិញ្ញាបនប័ត្របញ្ជាក់ថាគ្មានជំងឺកូវីដ១៩ (CFC) នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ ហើយនឹងត្រូវធ្វើតេស្តពីរដង។
ការមកដល់ជាមួយនឹង VC និង CFC រយៈពេល១៤ថ្ងៃពេញ នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃនិងធ្វើតេស្តម្តង។ អ្នកដែលមាន VC ប៉ុន្តែគ្មាន CFC នឹងត្រូវធ្វើតេស្តពីរដង។
វេជ្ជបណ្ឌិត Taweesilp និយាយថា រយៈពេលនៃការធ្វើចត្តាឡីស័ក១៤ថ្ងៃ នឹងនៅតែអនុវត្តសម្រាប់អ្នកមកពីប្រទេសមានវីរុសកូវីដបំប្លែងខ្លួន ដែលជាក្តីបារម្ភរបស់ពិភពលោក។
ចាប់ពីថ្ងៃទី១ខែតុលាទៅ ការធ្វើចត្តាឡីស័កនឹងមិនត្រូវបានទាមទារទេ សម្រាប់តំបន់មួយចំនួននៅក្នុងប្រទេសក្រោមល័ក្ខខ័ណ្ឌដែលថា បុគ្គលិកសុខាភិបាលជាង៧០ភាគរយនៅក្នុងតំបន់ បានទទួលការចាក់វ៉ាក់សាំងហើយប្រជាជនដែលទំនងជាមានទំនាក់ទំនងជាមួយអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំង។
CCSA ក៏បានយល់ព្រមពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល២ខែទៀតរហូតដល់ចុងខែឧសភាផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ១០០ករណី និងអ្នកស្លាប់ម្នាក់ទៀត
ចុចអាន៖ ស្រ្តីដំបូងគេលើលោក ផ្តល់កំណើតកូន មានអង់ទីគ័រការពារជំងឺកូវីដ១៩ក្រោយចាក់វ៉ាក់សាំងតែមួយដូស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ