Connect with us

ព័ត៌មានអន្ដរជាតិ

​លោក​​​ Elon Musk លួង​ចិត្ត​មេដឹកនាំ​សម្ព័ន្ធ​​អារ៉ាប់​ ដោយហាក់​​​​​​ជំទាស់​គោលនយោបាយ​អន្តរជាតិ​​របស់​ត្រាំ

បានផុស

នៅ

​លោក Elon Musk ដែលជាអ្នកមាន​ទ្រព្យ​ច្រើន​ផ្តាច់​គេ​​​លើពិភពលោក និង​ជា​រដ្ឋមន្ត្រី​ក្រសួង​​​ប្រសិទ្ធភាពរដ្ឋាភិបាល ដែល​ជា​ក្រសួង​ទើប​បង្កើត​ថ្មី ​​របស់​​លោក ដូណាល់ ​ហាក់​​បង្ហាញ​​ពី​​ចេតនា​​យក​ចិត្ត​មេដឹកនាំ​​តំបន់​អារ៉ាប់​​ដោយ​មិនពេញចិត្ត​ចំពោះ​​ការ​ជ្រៀត​ជ្រែក​​លើ​របប​ដឹកនាំ​​ប្រទេសផ្សេង​ៗ ដោយ​​បញ្ជាក់​ថា «សហរដ្ឋអាមេរិកគួរតែគិតគួរ​រឿង​រ៉ាវ​របស់ខ្លួនជាជាងជំរុញឱ្យមានការផ្លាស់ប្តូររបប»​។

លោក Elon Musk ​ថ្លៃ​ទៅកាន់​​វេទិកា​ធុរកិច្ច​នៅ​តំបន់អារ៉ាប់​កាល​ថ្ងៃសុក្រ។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Elon Musk បានរិះគន់គោលនយោបាយអន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ ដែល​មានចរិត​លក្ខណៈ​​ «ជំរុញ» នៅពេល​​ដែល​លោក​ថ្លែង​ទៅកាន់មេដឹកនាំ​ជា​ច្រើន​​នៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅទីក្រុងឌូបៃ​ប្រទេសអារ៉ាប់រួម​ក្នុងតំបន់​មជ្ឈឹមបូព៌ា ជាទីដែល​ប្រធានាធិបតី​ដូណាល់​ ត្រាំ បាន​បង្ហាញ​​​បំណង​​កាន់​កាប់​តំបន់​ហ្គាហ្សា ដោយ​ជម្លៀស​ប្រជាជន​​ប៉ាឡេស្ទីន​ជាង​​២​លាន​នាក់​ចេញ​ពីតំបន់​នោះ​។

​មហាសេដ្ឋី​កំពូល​រួបនេះ​ត្រូវបានអញ្ជើញឱ្យប្រកាសអំពីការបង្កើតបណ្តាញផ្លូវក្រោមដី «Loop» ​ឆ្លង​កាត់​ទីក្រុងធំបំផុតរបស់ ​អារ៉ាប់រួម (UAE) ដោយភាពជាដៃគូជាមួយអាជ្ញាធររបស់ទីក្រុងឌូបៃ។ បណ្តាញផ្លូវក្រោមដី «Loop»​ គឺជាប្រព័ន្ធដឹកជញ្ជូនដែលបង្កើតឡើងដោយក្រុមហ៊ុន The Boring ដែលជាក្រុមហ៊ុនផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធដែលបង្កើតឡើងដោយ Elon Musk ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីបង្កើតការដឹកជញ្ជូនក្រោមដីល្បឿនលឿន ដែលកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្ទៃក្នុងទីក្រុងធំៗ។

​ផ្លូវ​ក្រោម​ដី​​​​នៅ​​ទីក្រុង​ឌូបៃ​វិនិយោគ​ដោយ​​ក្រុមហ៊ុន​អារ៉ាប់​ក្នុងភាព​ជាដៃគូ​ជាមួយ Elon Musk។

លោក Musk ត្រូវ​បាន​សារព័ត៌មាន Independent ស្រង់សម្តី​ដូច​បាននិយាយថា៖«ជាទូទៅ ខ្ញុំគិតថា យើងគួរតែ​​ទុក​ឲ្យ​​ប្រទេសនានា ​គិត​គួរ​ពី​​​បញ្ហា​ផ្ទា​ល់ខ្លួនរបស់ពួកគេ» ដោយ​បន្តថា​៖«​ជា​មូល​ដ្ឋាន​​​គ្រឹះ​ អាមេរិកគួរតែគិតគួរ​ពី​បញ្ហា​​របស់ខ្លួនឯង​វិញ​​»។

ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសផែនការ កាន់កាប់តំបន់ហ្គាហ្សា​​ដើម្បី​អភិវឌ្ឍ​ទីក្រុង​ទំនើប​​​ជាថ្នូរ​នឹង​ការ​កសាង​សន្តិភាព​នៅ​ក្នុងតំបន់​ ដោយ​​ជម្លៀសប្រជាជន​ហ្គាហ្សា​​​ទៅ​កាន់​ប្រទេសជិត​ខាង​ក្នុងតំបន់​នោះ​ ដោយប្រកាសថាវានឹងក្លាយជា «ការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់អនាគត» នៅក្នុងបទសម្ភាសន៍របស់ Fox News ។

​​ក្រោយ​មាន​ការ​លើក​ឡើង​ជាបន្តបន្ទាប់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការ​កាន់​កាប់​​តំបន់ហ្គាហ្សា អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit កាលពីថ្ងៃពុធ​​កន្លងទៅនេះ បានបញ្ជាក់ជាថ្មីពីការបដិសេធ​អំពីផែនការណាមួយដើម្បីផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ​នៅ​តំបន់ហ្គាហ្សា ដោយព្រមានថា សម្ពាធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កំពុងរុញច្រាន​តំបន់​មជ្ឈិមបូព៌ាទៅជា «ជម្លោះធ្ងន់ធ្ងរ» ហើយនឹងបង្កឱ្យមាន«វិបត្តិសកល»។

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit។ Anadolu

លោក Aboul Gheit បាននិយាយក្នុងអំឡុងសម័យប្រជុំមួយដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកឆ្នាំ២០២៥​នៅទីក្រុងឌូបៃ ដែរនោះ​ថា៖​«យើងបដិសេធផែនការណាមួយដើម្បីជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ ហើយការដោះស្រាយដោយយុត្តិធម៌រវាង (ប៉ាឡេស្ទីន និងអ៊ីស្រាអែល) ត្រូវតែសម្រេចបាន»។

លោកបានព្រមានថា៖‍«ប្រសិនបើលោកត្រាំ​ បន្តដាក់សម្ពាធលើភាគីអារ៉ាប់ និងប៉ាឡេស្ទីន លោកដូណាល់​ត្រាំ​នឹងរុញតំបន់មជ្ឈិមបូព៌ាទៅជាវដ្ដថ្មីនៃជម្លោះធ្ងន់ធ្ងរ» ដោយ​បន្តថា៖«ផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីននឹងបង្កើតបញ្ហាសកល។ វា​មិន​ត្រឹម​តែ​ជា​ភាព​អយុត្តិធម៌​ដែល​មនុស្សជាតិ​មិន​អាច​អត់ឱន​បាន​នោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ក្លាយ​ជា​វិបត្តិ​អន្តរជាតិ​ដ៏​ធ្ងន់ធ្ងរ​ផង​ដែរ»។

​ផែន​ការ​របស់​លោក ដូណាល់ ត្រាំ គឺ​ផ្លាស់​ទី​ប្រជាជន​ប៉ាឡេស្ទីន​​ជាង​​២លាន​នាក់​ដែលរស់​នៅ​តំបន់​ហ្គាហ្សា​ទៅ​​កាន់​ប្រទេស​ហ្ស៊កដានី ប្រទេសអេហ្ស៊ីប និង​ប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែ​ប្រទេសដែលជាសម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​មជ្ឈឹមបូព៌ានេះ បាន​បដិសេធ​សំណើរ​របស់​លោក ដូណាល់ត្រាំ ជា​បន្តបន្ទាប់។

ខណៈពេលដែលធ្វើជាម្ចាស់ផ្ទះ​ទទួល​បដិសណ្ឋារកិច្ច​​មហាក្សត្រ​ហ្ស៊ក​ដានី គឺ​ព្រះមហាក្សត្រ​ Abdullah II នៅសេតវិមាន ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ បាន​បញ្ជាក់​ជំហរ​កាលពីថ្ងៃអង្គារថា លោកនឹងយកGaza នៅក្រោមអំណាចរបស់សហរដ្ឋអាមេរិក ហើយអភិវឌ្ឍវាជាមួយនឹងសណ្ឋាគារ អគារការិយាល័យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម