ព័ត៌មានអន្ដរជាតិ
បាក់អណ្តូងរ៉ែមាសនៅប្រទេសម៉ាលី សម្លាប់មនុស្សជាង៤០នាក់
តាមសេចក្តីរាយការណ៍របស់ព័ត៌មានរ៉យទ័រ មនុស្សចំនួន៤៣នាក់ដែលភាគច្រើនជាស្ត្រីដែលទៅរកសំណល់រ៉ែមាសនៅក្នុងរណ្តៅដែលគេបោះបង់ចោល ត្រូវបានសម្លាប់ បន្ទាប់ពីអណ្តូងរ៉ែមាសមួយបានបាក់សង្កត់ពួកគេកាលពីថ្ងៃសៅរ៍។

ហេតុការណ៍នេះបានកើតឡើងនៅភាគខាងលិចប្រទេសម៉ាលីជាទីដែលអណ្តូងរ៉ែជាច្រើនត្រូវបានបន្សល់ទុកដោយក្រុមអ្នកជីករ៉ែមាស។ លោក Taoule Camara អគ្គលេខាធិការនៃសហជីពជាតិនៃបញ្ជរមាស និងរោងចក្រចម្រាញ់ (UCROM) បានប្រាប់រ៉យទ័រ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Kenieba ក្នុងតំបន់ Kayes ដែលសម្បូរដោយមាសរបស់ប្រទេសម៉ាលី ។
លោក បាននិយាយថា ស្ត្រីទាំងនោះបានចុះចូលទៅក្នុងរណ្តៅចំហរដែលបន្សល់ទុកដោយអ្នកជីករ៉ែក្នុងឧស្សាហកម្ម ដើម្បីរកមើលសំណល់មាស នៅពេលដែលដីបានបាក់រលំសង្កត់នៅជុំវិញពួកគេ។
អ្នកនាំពាក្យក្រសួងរ៉ែបានអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងរវាងទីប្រជុំជន Kenieba និង Dabia ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ ដោយសារក្រុមការងារអន្តរាគមន៍របស់ក្រសួងនៅកន្លែងកើតហេតុមិនទាន់បានចែករំលែករបាយការណ៍របស់ពួកគេនៅឡើយ។
ការជីកយករ៉ែដោយសិប្បករគឺជាសកម្មភាពទូទៅមួយនៅទូទាំងទ្វីបអាហ្រ្វិកខាងលិច ហើយកាន់តែទទួលបានផលចំណេញច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតម្រូវការលោហៈកើនឡើង និងតម្លៃកើនឡើង។
គ្រោះថ្នាក់ដែលបណ្ដាលឲ្យមនុស្សស្លាប់គឺកើតមានជាញឹកញាប់ព្រោះកម្មកររ៉ែសិប្បករតែងតែប្រើវិធីដែលគ្មានការគ្រប់គ្រង។
កម្មករអណ្តូងរ៉ែចំនួន១៣នាក់ រួមទាំងស្ត្រី និងកុមារ៣នាក់ត្រូវបានសម្លាប់នៅភាគនិរតីប្រទេសម៉ាលីកាលពីចុងខែមករា បន្ទាប់ពីផ្លូវរូងក្រោមដីដែលពួកគេកំពុងជីករកមាសបានជន់លិច៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ