Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ត្រៀមបញ្ជូនទ័ពទៅ អ៊ុយក្រែន

បានផុស

នៅ

ក្នុងអត្ថបទដែលចុះផ្សាយនៅកាសែត Telegraph កាលពីថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបង្ហាញពីជំហរនិងប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែន។

លោក Keir Starmer ជាមួយកងទ័ពអង់គ្លេស (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើល ប៉ុន្តែយ៉ាងណាលោកបញ្ជាក់ថា កងទ័ពទាំងនោះគឺដើម្បីធានាសន្តិសុខ និងជាផ្នែកមួយនៃកងរក្សាសន្តិភាព ប្រសិនបើរុស្ស៊ី-អ៊ុយក្រែន ឈានដល់បទឈប់បាញ់។

លោកសរសេរថា «វាពិតជាពិបាកទទួលយកដែលខ្ញុំត្រូវទទួលត្រូវក្នុងការដាក់ទ័ពអង់គ្លេស នៅលើផ្លូវដ៏គ្រោះថ្នាក់ ប៉ុន្តែតួនាទីណាមួយក្នុងការជួយធានាសន្តិសុខរបស់អ៊ុយក្រែន គឺដូចជាការជួយធានាសន្តិសុខនៃទ្វីបរបស់យើង និងសន្តិសុខរបស់ប្រទេសនេះផងដែរ»។

លោក Keir Starmer ជាមួយកងទ័ពអង់គ្លេស (រូបថត៖ AP)

នេះគឺ​ជា​លើក​ដំបូងហើយ ​ដែល​​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​បញ្ជាក់​យ៉ាង​ច្បាស់ៗ​អំពីបំណង​ដាក់​ពង្រាយ​កង​រក្សា​សន្តិភាពទៅ​អ៊ុយក្រែន ហើយសេចក្តីប្រកាសនេះ ​កើត​ឡើង​​មុន​កិច្ច​ពិភាក្សា​បន្ទាន់​ជាមួយ​មេដឹកនាំ​អឺរ៉ុប​នៅ​ទីក្រុង​ប៉ារីស។

ទន្ទឹមនោះ តំណាងអាមេរិកនិងរុស្ស៊ី ក៏នឹងជួបចរចាគ្នាផងដែរនៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់រកដំណោះស្រាយបំបែកភាពទាល់ច្រក ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន។ យ៉ាងណាជុំវិញរឿង ប្រភពមួយនៅអ៊ុយក្រែនបានប្រាប់ BBC ថា ទីក្រុងកៀវ នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងជំនួបនេះឡើយ។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចាប់ដៃលោក Keir Starmer (រូបថត៖ PA)

សូមជម្រាបជាថ្មី មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ធ្លាប់លើកឡើងកាលពីខែមករាថា ទីក្រុងកៀវ ត្រូវការទាហានអ៊ឺរ៉ុប យ៉ាងតិច ២០០ ០០០ នាក់ ធ្វើជាអ្នករក្សាសន្តិភាព ដើម្បីអនុវត្តកិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយជាមួយរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគនៅកាសែត New York Times នាពេលថ្មីៗនេះ ចាត់ទុកថា តួលេខនេះគឺច្រើនពេកហើយ កុំថាឡើយ ២០ម៉ឺននាក់ សូម្បី ៤ម៉ឺននាក់ក៏ប្រហែលជាជួបបញ្ហាប្រឈមដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម