ព័ត៌មានអន្ដរជាតិ
យន្តហោះយោចិន២៤គ្រឿងហោះឆ្វែលនៅជិតកោះតៃវ៉ាន់
តៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិនចំនួន២៤គ្រឿងហោះឆ្វែលនៅជិតកោះរបស់ខ្លួន ស្របពេលដែលនាវាចម្បាំងរបស់កាណាដាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើបនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះរបស់ចិនរួមមានយន្តហោះចម្បាំង និងដ្រូនត្រូវបានប្រទះឃើញកាលពីថ្ងៃអាទិត្យកំពុងអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាយោធានៅជុំវិញកោះតៃវ៉ាន់។ លើសពីនេះប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា យោធារបស់ចិនបានប្រើវិទ្យុទាក់ទងនាវាចម្បាំងកាណាដាដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបានព្រមាននាវានេះឱ្យផ្លាស់ប្តូរទិសដៅ។
បើតាមក្រសួងការបរទេសតៃវ៉ាន់ នាវាចម្បាំងប្រភេទ Halifax-class HMCS Ottawa គឺជានាវាកងទ័ពជើងទឹកកាណាដាដំបូងគេដែលបានឆ្លងកាត់ផ្លូវទឹកនៅឆ្នាំនេះ។ ការឆ្លងកាត់របស់នាវានេះក៏បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនាវារបស់សហរដ្ឋអាមេរិកចំនួនពីរ ដែលជានាវាពិឃាតកងទ័ពជើងទឹក និងនាវាអង្កេតមហាសមុទ្រ បានធ្វើការឆ្លងកាត់។

ចាប់តាំងពីថ្ងៃចន្ទសប្ដាហ៍មុន ពេលដែលនាវាពិឃាត និងនាវាអង្កេតមហាសមុទ្ររបស់អាមេរិកបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របានធ្វើឲ្យយោធាចិនរិះគន់ថា អាមេរិកបានបញ្ជូន «សញ្ញាខុស និងបង្កើនហានិភ័យសន្តិសុខ»។
នៅពេលនោះទិន្នន័យដែលបានចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញថា យន្តហោះយោធាចិនចំនួន ៦២ត្រូវបានប្រទះឃើញនៅជិតកោះនេះក្នុងរយៈពេល៤៨ម៉ោង ស្របពេលជាមួយនឹងការដឹកជញ្ជូនរបស់នាវាអាមេរិក។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ប្រវែង ១៨០គីឡូម៉ែត្រ ដើម្បីពង្រឹងជាផ្លូវទឹកអន្តរជាតិដែលធ្វើឱ្យចិនខឹងសម្បារ។
ការឆ្លងកាត់ចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោន ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺជាលើកទីមួយ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា។ ការឆ្លងកាត់នេះក៏បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba ថាពួកគេ «ប្រឆាំងនឹងការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយការបង្ខិតបង្ខំ»។
សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនផ្សេងទៀតមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាអ្នកគាំទ្រអន្តរជាតិដ៏រឹងមាំបំផុតរបស់តៃវ៉ាន់ និងផ្តល់ជំនួយយោធា ដើម្បីជួយរក្សាសមត្ថភាពការពារដល់កោះនេះ ខណៈទីក្រុងប៉េកាំងថ្កោលទោសជានិច្ចចំពោះការបង្ហាញការគាំទ្រចំពោះទីក្រុងតៃប៉ិពីទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទ៖ ប៊ុន សុភាព

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ