ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងនៅភាគអាគ្នេយ៍អាមេរិក បណ្តាលឲ្យមនុស្សស្លាប់ ឈានដល់ប្រកាសអាសន្ន
ភាគអាគ្នេយ៍សហរដ្ឋអាមេរិក កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ឈានដល់ប្រកាសអាសន្ន ខណៈគិតត្រឹមថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ មនុស្សចំនួន៩នាក់ ត្រូវបានគេរាយការណ៍ថា បាត់បង់ជីវិត។ យ៉ាងណា ក្រុមមន្ត្រីនិងអ្នកជួយសង្គ្រោះបានព្រមានថា តួលេខមនុស្សស្លាប់ អានកើនលើសបន្ថែមទៀត។

តាមការចុះផ្សាយរបស់ BBC, ភ្លៀងធ្លាក់ដូចហែកមេឃ បានវាយប្រហាររដ្ឋ Kentucky និង Georgiaបង្កការជន់លិចដងផ្លូវនិងផ្ទះសម្បែង បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងត្រូវជាប់គាំង ខណៈអ្នកខ្លះត្រូវគេចឡើងលើដំបូលផ្ទះ ដើម្បីសុវត្ថិភាព។
ក្រៅពីរដ្ឋទាំង២ខាងលើ នៅមានរដ្ឋចំនួន៦ទៀតដែលត្រូវទឹកជំនន់វាយលុកដូចជា Alabama, Mississippi, Tennessee, Virginia, West Virginia និង North Carolina។ មិនត្រឹមប៉ុណ្ណឹង មនុស្សប្រហែល ៤០០ ០០០នាក់ ក៏គ្មានអគ្គិសនីប្រើប្រាស់ផងដែរ។

យ៉ាងណា ក្នុងចំណោមរដ្ឋទាំងអស់ គឺ Kentucky ដែលរងទុក្ខខ្លាំងជាងគេ ពោលគឺរដ្ឋនេះ ត្រូវវាយប្រហារដោយភ្លៀងធ្លាក់ក្នុងកម្រិត ១៥សង់ទីម៉ែត្រ នាំឲ្យទឹកទន្លេឡើងខ្លាំង ដល់ថ្នាក់អភិបាលរដ្ឋលោក Andy Beshear ស្នើសុំជំនួយគ្រាអាសន្នពីសេតវិមាន។
លោក Beshear និយាយថា នេះគឺជាព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់បំផុតមួយ ដែលរដ្ឋមិនធ្លាប់ជួបប្រទះសោះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។

គ្រោះធម្មជាតិនេះកើតឡើង ស្របពេលទីភ្នាក់ងារអាកាសធាតុជាតិ ព្រមានថា សប្តាហ៍នេះ ភាគកណ្តាលសហរដ្ឋអាមេរិក នឹងត្រូវវាយប្រហារដោយខ្យល់អាក់ទិកត្រជាក់ដល់ឆ្អឹង ធ្វើឲ្យសីតុណ្ហភាពតំបន់ខ្លះ អាចធ្លាក់ចុះដល់ទៅ -៥១ អង្សាសេឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ ៥៣-៥៤

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម