ព័ត៌មានអន្ដរជាតិ
ពួកឧទ្ទាមកុងហ្គោ M23 វាយកាន់កាប់ទីក្រុងសំខាន់ទី២ និងពង្រីកសមរភូមិថ្មីៗ
ពួកឧទ្ទាម «M23» ដែលគាំទ្រដោយប្រទេសរវ៉ាន់ដា បានកាន់កាប់ទីក្រុង Bukavu ដែលជាក្រុងធំនិងសំខាន់ទីពីរ នៅភាគខាងកើតប្រទេសកុងហ្គោដែលសម្បូរទៅដោយធនធានរ៉ែ បន្ទាប់ពីធ្លាប់វាយដណ្ដើមទីក្រុង Goma សម្លាប់មនុស្សរាប់សិបនាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៧ខែកុម្ភៈនេះ។

សេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមនេះ បញ្ជាក់ថា ពួកគេស្ថិតនៅក្នុងទីក្រុងដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីទីក្រុងនេះត្រូវបានបោះបង់ចោលដោយកងកម្លាំងរដ្ឋាភិបាលកុងហ្គោ។ យោងតាម Congo River Alliance ដែលជាសម្ព័ន្ធនៃក្រុមឧទ្ទាមដែលរួមមាន M23 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រយុទ្ធរបស់ខ្លួន «បានសម្រេចចិត្តជួយប្រជាជនទីក្រុង Bukavu» ក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខរបស់ខ្លួនក្រោមរបបចាស់នៅក្នុងទីក្រុងដែលមានប្រជាជន ១.៣លាននាក់នេះ។
ដោយសារពួកឧទ្ទាមបានឃើញមានការតស៊ូតិចតួចប៉ុណ្ណោះពីកងកម្លាំងរបស់រដ្ឋាភិបាលប្រឆាំងនឹងការពង្រីករបស់ពួកគេបន្ទាប់ពីការប្រយុទ្ធជាច្រើនឆ្នាំ។ រដ្ឋាភិបាលកុងហ្គោ បានប្តេជ្ញាថា នឹងស្តារសណ្តាប់ធ្នាប់នៅ Bukavu ប៉ុន្តែមិនមានសញ្ញានៃទាហានទេ ខណៈមនុស្សរាប់ពាន់នាក់កំពុងភៀសខ្លួនចេញពីទីក្រុង។

M23 គឺជាក្រុមដែលលេចធ្លោជាងគេក្នុងចំណោមក្រុមប្រដាប់អាវុធជាង១០០ដែលប្រជែងគ្នាដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិធនធានរ៉ែរាប់លានដុល្លារបស់ភាគខាងកើតកុងហ្គោ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាជាច្រើនរបស់ពិភពលោក។
ពួកឧទ្ទាមនេះត្រូវបានគាំទ្រដោយទាហានប្រហែល៤០០០នាក់មកពីប្រទេសរវ៉ាន់ដា។ នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ។ ការប្រយុទ្ធគ្នានេះបានធ្វើឱ្យមនុស្សជាង ៦លាននាក់ផ្លាស់ទីលំនៅក្នុងតំបន់ បង្កើតឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក។
មានការភ័យខ្លាចនៃការកើនឡើងក្នុងតំបន់ ព្រោះមិនដូចកាលពីឆ្នាំ ២០១២ ពួកឧទ្ទាម M23 ដណ្តើមបានទីក្រុង Goma តែមួយរយៈពេលខ្លី ហើយបានដកថយក្រោយសម្ពាធអន្តរជាតិ ប៉ុន្តែអ្នកវិភាគបាននិយាយថា ពួកឧទ្ទាមនៅពេលនេះកំពុងសម្លឹងមើលអំណាចនយោបាយ។
គួររម្លឹកថា ចាប់តាំងពីភាពចលាចល មនុស្សយ៉ាងហោចណាស់ ២៩០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងទីក្រុង Goma បន្ទាប់មកពួកឧទ្ទាមនេះបានប្រកាសបទឈប់បាញ់ជាឯកតោភាគី ក្នុងហេតុផលមនុស្សធម៌ បន្ទាប់ពីការអំពាវនាវឱ្យមានការបើកច្រករបៀងសុវត្ថិភាពសម្រាប់ផ្តល់ជំនួយឲ្យមនុស្សរាប់សែននាក់ដែលផ្លាស់ទីលំនៅ។
មេដឹកនាំអាហ្វ្រិក និងសហគមន៍អន្តរជាតិមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹង M23 ដោយសារពួកគេមានយោធាដ៏មានឥទ្ធិពលបំផុតមួយរបស់ទ្វីបអាហ្រ្វិក។ ប្រទេសភាគច្រើនបន្តអំពាវនាវឲ្យមានបទឈប់បាញ់ និងការសន្ទនារវាងកុងហ្គោ និងក្រុមឧទ្ទាម៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?