Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន

បានផុស

នៅ

យោងតាមប្រភពស្និទ្ធិនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែសុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅសារព័ត៌មាន NBC កាលពីចុងសប្តាហ៍ថា លោក ដូណាល់ ត្រាំ ប្រហែលជានឹងបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែលមេដឹកនាំសេតវិមានចិញ្ចឹមចិត្តចង់បាន ជាថ្នូរជាមួយនឹងជំនួយយោធាដល់ទីក្រុងកៀវ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីបួនរូបប្រាប់ថា នេះគឺជាកុងត្រាមួយ ហើយក្នុងនោះមានចងលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោងនឹងបញ្ជូនទ័ពទៅយាមការពារអណ្តូងរ៉ែកម្ររបស់ទីក្រុងកៀវ ជាពិសេសគឺបន្ទាប់ពីរុស្ស៊ី-អ៊ុយក្រែន ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នា។

មិនទាន់មានការបញ្ជាក់ច្បាស់អំពីរឿងនេះទេ ប៉ុន្តែកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth បានបង្ហើបថា រដ្ឋបាលលោកត្រាំ មិនទាន់គិតឡើយ ចំពោះរឿងបញ្ជូនទ័ពទៅអ៊ុយក្រែននោះ។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក Pete Hegseth (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានាធិបតីអាមេរិក J.D. Vance អះអាងថា ការបញ្ជូនទ័ពទៅអ៊ុយក្រែន នៅតែជាជម្រើសក្នុងចិត្តទីក្រុងវ៉ាស៊ីនតោន ប្រសិនបើរុស្ស៊ី មិនព្រមចូលចរចារកសន្តិភាព។

ព័ត៌មាននេះ កើតឡើងចំពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Michael Waltz ទារឲ្យអ៊ុយក្រែន សងមកវិញនូវការវិនិយោគរបស់អាមេរិកក្នុងសង្គ្រាមនេះ ព្រោះវាជាវិធីដ៏ល្អបំផុត បើចង់ឲ្យទីក្រុងវ៉ាស៊ីនតោនជួយខ្លួនទៀត នាពេលអនាគត។

ទ័ពអាមេរិក (រូបថត៖ Getty)

ចំណែកលោក ត្រាំ ឯណោះ ក៏ទារឲ្យទីក្រុងកៀវ សងប្រាក់៥០០ពាន់លានដុល្លារមកទីក្រុងវ៉ាស៊ីនតោនវិញដែរ ដោយសងតាមរយៈកិច្ចព្រមព្រៀងប្រគល់ធនធានរ៉ែកម្រ ដូចដែលលោកធ្លាប់បានលើកឡើង។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រដ៏សំខាន់របស់ទីក្រុងកៀវ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២ ហើយកាលពីខែមុន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ២០០ពាន់លានដុល្លារជួយទីក្រុងកៀវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ជំនួយការលោក ត្រាំ៖ អ៊ុយក្រែន ត្រូវតែសងអាមេរិក 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម