ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ទៅកាន់ផ្នូរឪពុក ចំថ្ងៃខួបកំណើត
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយកាលពីថ្ងៃទី១៧កុម្ភៈ ឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរដ៏កម្រទៅកន្លែងតម្កល់សពរបស់ឪពុក និងជាអតីតមេដឹកនាំ លោក គីម ជុងអ៊ីល ដើម្បីប្រារព្ធពិធីខួបកំណើត។

ខួបកំណើតរបស់លោក គីម ជុងអ៊ីល ដែលត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈ ត្រូវបានប្រារព្ធយ៉ាងទូលំទូលាយជាថ្ងៃបុណ្យដ៏សំខាន់នៅក្នុងប្រទេសកូរ៉េខាងជើង ដែលហៅថា «ថ្ងៃនៃផ្កាយភ្លឺ»។ ប៉ុន្តែវាជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំដែល លោក គីមចុងអ៊ុន បានទៅ The Kumsusan Palace of Sun ក្នុងរដ្ឋធានី Pyongyang ជាកន្លែងតម្កល់សពឪពុក និងជីតារបស់លោក។
KCNA បានរាយការណ៍ថា លោក គីម អមដំណើរដោយប្អូនស្រីរបស់គាត់ គឺ លោកស្រី Kim Yo Jong និងមន្ត្រីជាន់ខ្ពស់ក្នុងគណបក្សកំពុងកាន់អំណាចជាច្រើនរូបទៀត។

គួរបញ្ជាក់ថា វង្សត្រកូល គីម ដែលមានឈ្មោះជាផ្លូវការថា Mount Paektu bloodline។ គេហៅវង្សត្រកូល គីម គឺដោយសារបន្ទាប់ពីសង្គ្រាមត្រជាក់ចប់ គឺជាតំណពូជបីជំនាន់នៃភាពជាអ្នកដឹកនាំរបស់កូរ៉េខាងជើង តាំងពីជំនាន់មេដឹកនាំដំបូងគេ។
លោក គីម អ៊ីលស៊ុង បានមកគ្រប់គ្រងភាគខាងជើងនៅឆ្នាំ១៩៤៨ បន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងរបស់ជប៉ុនបានបំបែកតំបន់នៅឆ្នាំ១៩៤៥។
បន្ទាប់ពីការស្លាប់របស់គាត់នៅឆ្នាំ១៩៩៤តួនាទីរបស់ គីម អ៊ីលស៊ុង ជាមេដឹកនាំកំពូលត្រូវបានផ្ទេរទៅកូនប្រុសរបស់គាត់គឺ គីម ជុងអ៊ីល ហើយ បន្ទាប់មកនៅឆ្នាំ២០១១ បានផ្ទេរទៅចៅប្រុសរបស់គាត់គឺ គីម ជុងអ៊ុន។ អ្នកទាំងបីបានបម្រើការ ជាមេដឹកនាំគណបក្សពលករកូរ៉េ (Workers’ Party of Korea (WPK)) និងជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងចាប់តាំងពីការបង្កើតរដ្ឋក្នុងឆ្នាំ១៩៤៨មកម្លេះ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ