ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ វានឹងមានហានិភ័យ១០០%ដែល ពូទីន អាចកាន់កាប់អឺរ៉ុប បើអាមេរិកដកខ្លួនពីណាតូ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀ ហ្សេលេនស្គី បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរដោយបញ្ជាក់ថា បើសហរដ្ឋអាមេរិកដកការគាំទ្ររបស់ខ្លួនចំពោះអង្គការណាតូ វាមានហានិភ័យ១០០%ដែលប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន នឹងប៉ុនប៉ងកាន់កាប់អឺរ៉ុប។

នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី១៦កុម្ភៈជាមួយ NBC News លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួយយោធារបស់អាមេរិក ក្នុងការពង្រឹងការការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ លោកបានប្រាប់ថា បើគ្មានការគាំទ្ររបស់អាមេរិកបន្តទេ ណាតូនឹងមិនអាចការពារអឺរ៉ុបបានគ្រប់គ្រាន់ពីការពង្រីកសក្តានុពលរបស់រុស្ស៊ីឡើយ។
មេដឹកនាំអ៊ុយក្រែន បានថ្លែងថា៖ «បើអាមេរិកដកការគាំទ្រ យើងនឹងគ្មានអ្នកការពារ ហើយ ពូទីន ប្រាកដជាផ្លាស់ទីទៅកាន់អឺរ៉ុប។ ការគំរាមកំហែងដល់បណ្ដាប្រទេស ដូចជា ប៉ូឡូញ និងលីទុយអានី គឺជាការពិត»។
លោក ហ្សេលេនស្គី ក៏បានចង្អុលទៅរបាយការណ៍ចារកម្មដែលថា រុស្ស៊ីបានចល័តកងទ័ពជាង ១៥០ ០០០នាក់ នៅតាមព្រំដែនរបស់ខ្លួន ដែលជាសញ្ញាបង្ហាញពីលទ្ធភាពនៃការលុកលុយបន្ថែមទៀត។ លោកបានសង្កត់ធ្ងន់ថា បើគ្មានការការពាររបស់អ៊ុយក្រែនខ្លាំងទេ សន្តិសុខរបស់អឺរ៉ុបនឹងប្រឈមមុខនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមនោះ លោក ហ្សេលេនស្គី ក៏បានស្នើសុំម្ដងទៀតនូវខែលការពារអាកាសពីសម្ព័ន្ធមិត្តលោកខាងលិច ដោយបន្ថែមថា បច្ចុប្បន្នរុស្ស៊ីកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនចំនួន ២០% ហើយកំពុងសម្រុកឈ្លានពានយ៉ាងសន្សឹមៗនៅភាគខាងកើតប្រទេស៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ