Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញអាវុធអាមេរិក យកជួយអ៊ុយក្រែន ទៅ!

បានផុស

នៅ

ដ្បិតតែលោក ដូណាល់ ត្រាំ មិនគាំទ្រចំពោះការផ្តល់ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនទៅឲ្យអ៊ុយក្រែន ក៏ពិតមែន ប៉ុន្តែឥឡូវអ្នកសាធារណរដ្ឋរូបនេះ ប្រាប់ឲ្យសម្ព័ន្ធមិត្តអឺរ៉ុប ទិញសព្វាវុធរបស់អាមេរិក ដើម្បីយកទៅជួយទីក្រុងកៀវ ទៅ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយសំណួរអ្នកកាសែតថាតើ លោកនឹងព្រមឲ្យអឺរ៉ុបទិញអាវុធជួយដល់អ៊ុយក្រែនឬក៏អត់នោះ? ប្រធានាធិបតីអាមេរិក តបទៅវិញថា «ជាការពិត!»។ សម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោន នៅទ្វីបអឺរ៉ុបអាចទិញអាវុធផលិតដោយអាមេរិក ហើយយកទៅជួយអ៊ុយក្រែន បាន។

នេះបានន័យថា ត្បិតអាមេរិក ដកការគាំទ្រផ្នែកយោធាចំពោះអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែទីក្រុងកៀវ នៅតែអាចប្រើអាវុធរបស់អាមេរិក ច្បាំងក្នុងសង្គ្រាមជាមួយរុស្ស៊ីបានដដែល ហើយសព្វាវុធទាំងនោះ គឺអឺរ៉ុបជាអ្នកចេញលុយទិញ។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ ស្របពេលជាមួយគ្នានោះ លោក ត្រាំ បានបង្ហាញទំនុកចិត្តថា រុស្ស៊ីនឹងមិនចូលរួមក្នុងជម្លោះយោធាជាមួយ​អង្គការណាតូ​ឡើយ។

លោក ត្រាំ បានសម្តែងការមិនយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀរ ហ្សេលេនស្គី ដែលថា រុស្ស៊ី​អាចនឹងកំណត់គោលដៅលើ​ប្រទេស​ណាតូ​នាពេលខាងមុខ។ ដូច្នេះហើយទើបលោកពន្យល់​ថា ការរំពឹងទុករបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូ គឺជាកត្តាសំខាន់ដែលនាំទៅដល់ការឈ្លានពានឆ្នាំ​២០២២ អ៊ីចឹង​ ​អាមេរិកគួរតែចៀសវាង​បង្ហាញ​ការគាំទ្រសម្រាប់សមាជិកភាពណាតូរបស់ទីក្រុងកៀវ។

(រូបថត៖ Reuters)

ទោះលោកត្រាំតែងប្រឆាំងចំពោះការយកជំនួយអាមេរិក ទៅជួយអ៊ុយក្រែនក៏ពិតមែន ប៉ុន្តែមុននេះលោកក៏បង្ហាញចេតនាបញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រនៅអ៊ុយក្រែន ដែរ។

យ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់អំពីរឿងនេះទេ ប៉ុន្តែមន្ត្រី៤រូបនៅក្នុងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបង្ហើបរឿងនេះទៅកាន់អ្នកសារព័ត៌មានរួចទៅហើយ ដូច្នេះគេចាំមើលថាតើ វាអាចកើតឡើងមែនឬក៏អត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម