Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​កំពុង​ចរចា​កិច្ចព្រមព្រៀង​អាវុធ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​អាមេរិក

បានផុស

នៅ

តៃវ៉ាន់ត្រូវបានគេរាយការណ៍ថាកំពុងចរចាទិញសព្វាវុធ​ជា​ច្រើន​ពីសហរដ្ឋអាមេរិកដែលមានតម្លៃចន្លោះពី៧​ពាន់លានដុល្លារទៅ១០​ពាន់លានដុល្លារ ដែលជាផ្នែក​មួយ​នៃកិច្ចខិតខំប្រឹងប្រែង​​ក្នុងការពង្រឹងសមត្ថភាពការពារ​របស់​​ខ្លួន​ ចំពេលមានសម្ពាធយោធាកើនឡើងពីប្រទេសចិន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ កញ្ចប់សព្វាវុធត្រូវបានគេរំពឹង​ថា​នឹងរួមបញ្ចូល មីស៊ីល​ការពារឆ្នេរសមុទ្រ និងប្រព័ន្ធរ៉ុក្កែត​ HIMARS។ ចំណាត់ការនេះស្របតាមយុទ្ធសាស្ត្ររបស់​កោះ​តៃវ៉ាន់ ដើម្បីបង្កើនការត្រៀមលក្ខណៈយោធារបស់ខ្លួន ខណៈពេលដែលជាសញ្ញានៃការប្តេជ្ញាចិត្តក្នុងការការពារខ្លួនចំពោះរដ្ឋបាលថ្មីរបស់​អាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz តាមសេចក្តីរាយការណ៍បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនការផ្តល់អាវុធទាំងនេះ។ ការជំរុញឲ្យមានកិច្ចព្រមព្រៀង​យ៉ាងឆាប់រហ័សនេះ ធ្វើឡើងបន្ទាប់ពី​ការកត់សម្គាល់នាពេលថ្មីៗ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែលជំរុញ​ឲ្យ​កោះតៃវ៉ាន់ចូលរួមចំណែកបន្ថែមទៀតចំពោះការការពារជាតិរបស់ខ្លួន ដោយលើកឡើងថា កោះនេះគួរតែទទួលបន្ទុកផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ការគាំទ្រផ្នែកយោធារបស់​អាមេរិក។

ការទិញសព្វាវុធដ៏មានសក្ដានុពល កើតឡើងចំពេលមាន​សម្ពាធយោធាដែលកំពុងបន្តពីទីក្រុងប៉េកាំង ដែលទាមទារតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយចិន​មិនបានបដិសេធការប្រើប្រាស់កម្លាំងដើម្បីអះអាងការគ្រប់គ្រងលើ​ដែន​កោះនេះ​ទេ។ តៃវ៉ាន់បានប៉ាន់ប្រមាណថា នៅឆ្នាំ​២០២៣ ចិនបានបែងចែកថវិកាប្រមាណ ១៥ពាន់លានដុល្លារ ឬ ៧% នៃថវិកាការពារជាតិ​​លើសមយុទ្ធយោធានៅប៉ាស៊ីហ្វិកខាងលិច ដែល​ជាការបង្ហាញកម្លាំងដ៏សំខាន់នៅក្នុងតំបន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម