ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ាសន្យាជាមួយចិនថានឹងបង្ក្រាបឲ្យកាន់តែខ្លាំងលើក្រុមឆបោកតាមព្រំដែន
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានសន្យាជាមួយមន្ត្រីជាន់ខ្ពស់ចិនថា ខ្លួននឹងបង្ក្រាបយ៉ាងធ្ងន់ធ្ងរ លើក្រុមអ្នកឆបោក ចំពេលមានសម្ពាធកាន់តែខ្លាំងពីទីក្រុងប៉េកាំងឱ្យចាត់វិធានការលើឧក្រិដ្ឋកម្មឆ្លងដែន ដែលប៉ះពាល់ដល់មនុស្សជាច្រើន រួមទាំងពលរដ្ឋចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ខែកុម្ភៈនេះ។

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យខ្លាំងនិងធ្វើការជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នកឆបោកនៅតាមព្រំដែន។ ការសន្យានេះកើតមាន ក្រោយពីកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ រវាងលោក Liu Zhongy អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ប្រទេសចិន និងជាស្នងការនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Than Shwe និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា លោក Lt Gen Tun Tun Naung។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua របស់ប្រទេសចិន បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ថា៖«ភាគីមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើអំពើខុសច្បាប់ និងឧក្រិដ្ឋកម្ម ដូចជាល្បែងអនឡាញ និងការក្លែងបន្លំតាមទូរគមនាគមន៍»។
រដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានបង្ហាញពីវិធានការជាក់លាក់ដើម្បីអនុវត្តន៍ប្រឆាំងនឹងក្រុមឆបោកនាពេលអនាគតផងដែរ។

របបយោធាមីយ៉ាន់ម៉ាក៏នឹងត្រៀមនឹងប្រគល់ជនបរទេសប្រហែល ១០០០នាក់ដែលត្រូវបានជួយសង្គ្រោះពីប្រតិបត្តិករបោកប្រាស់នៅជិតព្រំដែនថៃទៅប្រទេសថៃ។
លោកLiu Zhongyi ក៏បានទៅទស្សកិច្ទនៅព្រំដែនថៃ-មីយ៉ាន់ម៉ា មុនពេលដែលរំពឹងថានឹងមានការធ្វើមាតុភូមិនិវត្តន៍ដ៏ធំនៃកម្មករបរទេសដែលជួយសង្គ្រោះពីកន្លែងឆបោកទៅកាន់ប្រទេសកំណើតវិញ៕



អត្ថបទ៖ ប៊ុន សុភាព

-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានជាតិ១ ម៉ោង ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត