Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់​ឡានក្រុង​ពីលើភ្នំនៅបូលីវី សម្លាប់មនុស្សយ៉ាងតិច៣០នាក់​និង​របួស​ជាច្រើន​

បានផុស

នៅ

មនុស្សជាង៣០នាក់បានស្លាប់និងជាច្រើននាក់បានរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងធ្លាក់ពីលើផ្លូវភ្នំមួយក្នុងប្រទេសបូលីវី​​​​​​នៅ​តំបន់​អាមេរិក​​​ឡាទីន​​។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី១៨ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិស បានឲ្យដឹងថា អ្នកបើកបរទំនងជាបើកបរក្នុងល្បឿនលឿន និងមិនអាចគ្រប់គ្រងរថយន្តបានទើបបណ្តាលឱ្យធ្លាក់ចេញពីផ្លូវភ្នំក្នុងចម្ងាយជិត​៨០០ម៉ែត្រ នៅក្នុងសង្កាត់ Yocalla ខេត្ត Tomas Frias ភាគនិរតីនៃប្រទេស នៅចន្លោះរវាងទីក្រុង Potosi និង Oruro។

មន្ទីរពេទ្យ​ក្នុង​តំបន់ បានឲ្យដឹង​ថា មនុស្ស​១៤​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន​កុមារ​៤​នាក់​ផង​ដែរ ភាគច្រើនស្ថិតក្នុងស្ថាន​ភាព​ធ្ងន់ធ្ងរ។ គ្រោះថ្នាក់នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​ជា​គ្រោះថ្នាក់​ចរាចរណ៍​​ធ្ងន់ធ្ងរ​​និង​អាក្រក់​បំផុត​ដែល​ បាន​រាយការណ៍​ក្នុង​ប្រទេស​នេះរហូត​មក​ដល់​ពេល​នេះ​ក្នុង​ឆ្នាំ​នេះ។

ប្រទេសបូលីវី មានផ្លូវគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ខ្លាំងណាស់ ជាពិសេសនៅតំបន់ភ្នំ។ កាល​ពី​ខែ​មុន មនុស្ស១៩​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​រថយន្ត​ក្រុង​មួយ​បាន​ធ្លាក់ចេញ​ពី​ផ្លូវនៅ​ជិតទីក្រុង Potosi។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាមធ្យម ១៤០០ នាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានប្រជាជនប្រហែល១២​លាននាក់នេះ៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម