Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ប្រកាស​គម្រោង​ពង្រីក​រដ្ឋធានី

បានផុស

នៅ

មេ​ដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញផែនការមហិច្ឆិតាមួយ ដើម្បីពង្រីករដ្ឋធានី​ព្យុងយ៉ាង ដោយសាងសង់ផ្ទះល្វែងថ្មីចំនួន ៥​ម៉ឺន​ខ្នងក្នុងរយៈពេល​៥​ឆ្នាំខាងមុខ។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះលំនៅដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅក្នុងទីក្រុង។ ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏មានការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​កូរ៉េ​ខាង​ជើង ដោយ​គោលដៅប្រចាំឆ្នាំក្នុងការកសាងអាផាតមិនចំនួន ១​ម៉ឹន​អគារ​​នៅ​តំបន់​ Hwasong ជិត​​បញ្ចប់​រួចរាល់​ទៅ​ហើយ។

លោក គីម បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមផែនការសាងសង់ដើម្បីពង្រីករដ្ឋធានីឆ្ពោះទៅភាគខាងកើត​ទៅកាន់​​តំបន់ Kangdong ដែលជាតំបន់ជាយក្រុងនៅភាគខាងកើតទីក្រុងព្យុងយ៉ាង បន្ទាប់ពីបញ្ចប់គម្រោងសាងសង់​តំបន់ Hwasong។

ផែនការដែលបានស្នើឡើង រួមមានការសាងសង់ចង្កោមនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ សាលារៀន និងលំនៅដ្ឋានទំនើបនៅ Hwasong និងតំបន់ក្បែរនោះ។

(រូបថត៖ KCNA)

បន្ថែមពីលើការពង្រីកទីក្រុង កូរ៉េខាងជើងកំពុងស្វែងរកការជំរុញវិស័យទេសចរណ៍របស់ខ្លួន។ រមណីយដ្ឋានឆ្នេរ Wonsan-Kalma ដែលត្រូវបានបំផុសគំនិតដោយ​រមណីយដ្ឋាន Benidorm របស់ប្រទេសអេស្ប៉ាញ គ្រោងនឹងបញ្ចប់នៅខែឧសភា​ឆ្នាំ​២០២៥ បន្ទាប់ពីមានការពន្យារពេលជាច្រើនលើក។ រមណីយដ្ឋាននេះមានផ្ទៃដីប្រមាណ ២៤៥​ហិចតា ជាមួយនឹងឆ្នេរសមុទ្រ​ប្រវែង ៥,៥​គីឡូម៉ែត្រ អាច​​ផ្ទុកអ្នកទស្សនាបានរហូតដល់ ១០​ម៉ឺន​នាក់ក្នុងពេលដំណាលគ្នា។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំនួនភ្ញៀវទេសចរបរទេសប្រចាំឆ្នាំនាពេលបច្ចុប្បន្នរបស់​កូរ៉េ​ខាង​ជើងដែលប៉ាន់ស្មានថាមានចន្លោះ​ត្រឹម​តែ​ពី​១៥​ម៉ឺន​​ទៅ​២០​ម៉ឺន​នាក់​ប៉ុណ្ណោះ ភាពជោគជ័យនឹងពឹងផ្អែកភាគច្រើនលើវិស័យទេសចរណ៍ក្នុងស្រុក។

គម្រោងទាំងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់លោក គីម ជុងអ៊ុន ក្នុងការធ្វើទំនើបកម្មមជ្ឈមណ្ឌលទីក្រុង និងជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិ និងបញ្ហាប្រឈមផ្ទៃក្នុងក៏ដោយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម